CamNews

យល់ដឹង 

វីដេអូ៖ ចង់បះសក់ ខណៈដែលគោព្រៃដេញជល់

 
អាមេរិក៖ តាមការអោយដឹងពីពត៌មាន ដេលីមែលកាលពីដើមសប្ដាហ៍នេះ បានអោយដឹង
ថា មានភ្ងៀវទេសចរណ៍មួយក្រុម ត្រូវបានគោព្រៃពណ៌ខ្លៅ ដេញជល់ខណៈដែលក្រុមអ្នក
ទេសចរណ៍ទាំងអស់នោះ បាននាំគ្នាឈរទស្សនាវា នៅឯសូនសត្វមួយ។



ហេតុការមួយនេះ បានកើតឡើងក្នុងសួនសត្វ Yellowstone National Park សហរដ្ឋអាមេរិក
ខណៈដែលគោព្រៃខ្មៅដ៏ធំមួយ បានដេញជល់ក្មេងៗ ដែលចូលទស្សនាទីនោះ។ ក្មេងស្រី
ម្នាក់ មានឈ្មោះថា Fored Northarry បាននិយាយថា ដំបូងឡើយគោព្រៃនេះ ហាក់បីដូច
ជាស្លួតទែ តែមួយសន្ទុះក្រោយមក ស្រាប់តែស្ទុះដេញតែម្ដង។


Ogar ជាក្មេងប្រុសដែលត្រូវបាន គោព្រៃនោះដេញជល់ បាននិយាយថា គោព្រៃនោះពិត
ជាគួរអោយខ្លាចណាស់ វាដេញខ្ងុំជាប់ពីក្រោយរហួត។ Oga rបានបន្ដថា ខ្ងុំភ័យណាស់
ហើយគ្នានអ្នកណាម្នាកជួយខ្ងុំទេ នេះគឺដោយសារតែ គេប្រឹងរត់យកតែរូចខ្លួនគេដែរ។នេះ
ជាវីដេអូក្លីបដែលបង្ហាញពីគោព្រៃ ដេញភ្ងៀវទេសចរណ៍​ សូមចុចដើម្បីមើល៕

 

ដោយ៖ រក្សា
ប្រភព៖ dailymail

 

 

 

 


Tags: lifestye knowdement bison hit boy usa