CamNews

ព័ត៌មានអន្តរជាតិ 

AirAsia ប្រកាស ផ្តល់ប្រាក់សំណង លើកដំបូង ដល់ក្រុមគ្រួសារ ធ្លាក់យន្តហោះ QZ8501

ព័ត៌មានអន្តរជាតិ ៖  យោងតាមរបាយការណ៍ ពី Wall Street Journal (WSJ) និង Riau Pos អោយដឹង ថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានសម្រេចផ្តល់ប្រាក់សំណង ៣២,០០០     លានដុល្លារ សឹង្ហបុរី ជាលើកដំបូង ដល់ក្រុមគ្រួសារ ដែលបាត់បង់សមាជិកគ្រួសារ ក្នុងមួយនាក់ ក្នុង ករណីធ្លាក់យន្តហោះ QZ8501 ។


បន្ថែមពីលើនេះ Wall Street Journal ( WSJ )  ក៏  បាន ដកស្រង់  សម្តី ពលរដ្ឋម្នាក់ឈ្មោះ David Thejakusuma បេក្ខភាពមួយរូប បាត់បង់សមាជិក ៧ នាក់ ក្នុងករណីគ្រោះថ្នាក់ធ្លាក់យន្តហោះខាងលើ និងបានធ្វើសេចក្តីរាយការណ៍ កាលពីថ្ងៃទី ៥ ម្សិលមិញនេះ អោយដឹងថា  កញ្ជប់ថវិការ ផ្តល់ជាប្រាក់ សំណងពីក្រុមហ៊ុនអាកាសចរណ៍ខាងលើ ច្បាស់ណាស់ ពួកគេ បានផ្តល់ជូន   មួយកញ្ចប់ ចំពោះការ បាត់បង់សមាជិកមួយរូប ក្នុងនោះ សមាជិក ៧ នាក់នៃក្រុមគ្រួសារខ្ញុំ  បាទ មានវត្តមានព្រមគ្នានៅលើ យន្តហោះ មានទាំងប្អូនស្រី ខ្ញុំបាទ និងម្តាយ ដូចគ្នាដែរ ។

លិខិតសំណងមួយនេះ ដែលត្រូវបាន WSJ អះអាងថាបានប្រទះឃើញ ចុះកាលបរិច្ឆេត កាលពីថ្ងៃទី២ ខែមករា មានការគូសបញ្ជាក់អោយដឹងថា ៖ សំណងលើកដំបូង មួយនេះ គឺជាមួយផ្នែក នៃការផ្តល់នូវ ប្រាក់សំណងជារួម ជូនទៅក្រុមគ្រួសារ បាត់បង់សមាជិកគ្រួសារទាំងអស់    ខណៈជាលិខិតសំណងពី AirAsia ក្នុងនោះ គេបានឃើញត្រឹមតែឈ្មោះនាយកប្រតិបត្តិក្រុមហ៊ុន AirAsia Indonesia លោក Su- nu Widyatmokod ស្របគ្មានហត្ថលេខា របស់លោកនោះទេ ។ 


យ៉ាងណាមិញ WSJ ក៏បានលើកឡើងអោយដឹងដូចគ្នាផងដែរថា AirAsiaពុំទាន់មានប្រតិកម្មឆ្លើយតប ទៅនឹងសំណើ ស្តីពី មតិយោបល់យ៉ាងណា ចំពោះប្រាក់សំណងលើកនេះ ។ គួររំឮកថាមកទល់បច្ចុប្ប ន្នភាព សាកសពអ្នកដំណោះរ ៣៧ នាក់ ត្រូវបានគេរកឃើញហើយ ក្នុងនោះ ១៣ ត្រូវបានកំណត់អត្ត សញ្ញាណច្បាស់លាស់ ស្របពេលដែល សព ២៤ នាក់ផ្សេងទៀត ពុំទាន់បានបញ្ជាក់អត្តសញ្ញាណនៅ ឡើយទេ ពី ព្រោះមានផលលំបាកជាខ្លាំង ក្នុងការធ្វើកោសល្យវិច័យក្រោយត្រាំទឹកប្រៃរយៈពេលយូរ៕

- អាន ៖ កូនស្រី ពីលុត បើកយន្តហោះ ក្រុមហ៊ុន AirAsia ធ្លាក់ ប្រតិកម្ម នូវពាក្យស្តីបន្ទោស អោយឪពុករបស់ខ្លួន

- អាន ៖  ព្រឹកថ្ងៃអាទិត្យនេះ​ នាំសាកសព អ្នកដំណើរធ្លាក់យន្តហោះ ម្នាក់ មកកាន់ដីគោក ខណៈប្រទះឃើញ បំណែកយន្តហោះធំៗ៥

- អាន ៖ រកឃើញ សាកសពធ្លាក់យន្តហោះ កើនដល់ ៣០ នាក់ ខណៈ មួយចំនួនរកឃើញ នៅជាប់នឹងកៅអី អង្គុយតែម្តង

អាន ៖  ល្ងាចថ្ងៃសុក្រ ម្សិលមិញ រកឃើញសាកសព អ្នកដំណើរ កើនដល់ ៣០ នាក់ ក្រោយធ្លាក់យន្តហោះ AirAsia

- អាន ៖ រកឃើញ សពអ្នកដំណើរ ធ្លាក់យន្តហោះ ១៦ នាក់ទៀត ខណៈ សាកសព ១០ នាក់ កំពុងបញ្ជូន មកកាន់ដីគោក មានប្រជុំរូបភាព


ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501