CamNews

នៅអាមេរិកឡាទីន ប្រហារជីវិត គឺដុតទាំងរស់!

បុរសម្នាក់ឈ្មោះ Julio Saquil បានសម្រុកចូលទៅក្នុងសាលារៀនមួយទាំងកម្រោលជាមួយ
ឥទ្ធិពលនៃភាពស្រវឹងហើយបានចាប់អារ.ក ក្មេងសិស្សសាលា ២ នាក់ជាមួយកាំបិតនៅក្នុង
សាលាមួយនៃខែត្រ Alta Verapaz អាមេរិកឡាទីន។

សាក្សីឃើញផ្ទាល់បានប្រាប់អោយដឹងថា បុរសម្នាក់នេះបានចូលទៅក្នុងថ្នាក់រៀន ហើយយក
កាំបិតរបស់ខ្លួនកាប់ក្បាលក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ ហើយបន្ទាប់មកភ្លាមៗបានចាប់អារ.ក
ក្មេងស្រីអាយុ ៨ ឆ្នាំម្នាក់បណ្ដាលអោយ​កុមារ កំសត់ទាំង ២ ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែង
ក្រោយពេលកើតហេតុ គេបានដឹងថាកុមាររងគ្រោះគឺ Evelyn Yanisa Saquij Bin ជាក្មេងស្រី
អាយុ ៨ ឆ្នាំនិង Juan Armando Coy Cal ជាក្មេងប្រុសអាយុ ១៣ ឆ្នាំ។

បុរសម្នាក់នេះត្រូវបានគេចាប់ខ្លួន ហើយក្រោយពេលជំនុំជម្រះគេបានកាត់ទោសប្រហារជីវិត
ដោយចាក់សាំងដុតទាំងរស់រហូតដល់ស្លាប់ ហើយដុតនៅទីធ្លាសាលារៀនដែលបុរសរូបនោះ
សម្លាប់ក្មេងទាំង ២ ទៀតផង៕


ដោយ៖ ផានិត
ប្រភពពី៖ Dailymail 


Tags: latin murder execution die kill