យោងតាមអត្ថន័យខ្លឹមសារក្នុងឯកសាររបស់សេវាកម្មធានា AppleCare បានអោយដឹងថា
ក្រុមហ៊ុន Apple កំពុងតែធ្វើយុទ្ធនាការស្រាវជា្រវរបស់ខ្លួនមួយស្តីពីបណ្តាបញ្ហាទាំងឡាយ
ដែលទាក់ទងនឹងប្រព័ន្ធ WiFi នៅលើសមិទ្ធិផលថ្មីបំផុតរបស់ខ្លួនគឺ New iPad ។ គិតចាប់
តាំងពីពេលដែលត្រូវបានដាក់លក់ជាផ្លូវការកាលពីកំឡុងពាក់កណ្តាលខែមីនាកន្លងមក
មានអ្នកប្រើប្រាស់កំណែ iPad WiFi ជាច្រើនបានជួបប្រទះនូវបញ្ហាមួយចំនួនស្តីពីប្រព័ន្ធ
WiFi ដូចជា បាត់ប្រព័ន្ធតភ្ជាប់,ល្បឿននៃការទាញយក រឺបង្ហោះឡើងមានល្បឿនយឺត និង
ថែមទាំងពេលខ្លះគឺមិនអាចចាប់បាននូវប្រព័ន្ធ WiFi តែម្តង។ ហើយបើតាមការណែនាំនៅ
ក្នុងឯកសារនោះ រាល់ហាងលក់ផលិតផលទាំងអស់នៅពេលដែលជួបនូវបញ្ហាមិតប្រតិកម្ម
ស្តីពីប្រព័ន្ធ WiFi របស់ New iPad នេះ គឺត្រូវធ្វើការរក្សាទុកនូវឧបករណ៍ដើម្បីធ្វើការត្រួត
ពិនិត្យ។
Apple ក៏បានធ្វើការណែនាំដល់បុគ្គលិករបស់ខ្លួនផងដែរ គឺត្រូវតែធ្វើការត្រួតពិនិត្យអោយ
បានល្អិតល្អន់បំផុត ដើម្បីធានាថាបញ្ហា WiFi នេះគឺបណ្តាលមកពីកំហុសរបស់ Hardware
មិនមែនមកពីកំហុសរបស់ Software នោះឡើយ។ បើតាម Apple, កំហុសលើកនេះគឺបាន
កើតឡើងតែលើកំណែ New iPad ដែលប្រើ WiFi ប៉ុណ្ណោះ ចំពោះកំណែ 4G វិញមិនមាន
ជួបនូវបញ្ហានេះទេ ដោយសារតែអង់តែនរបស់វាត្រូវបានដាក់នៅផ្នែកខាងក្នុងនៃស្រទាប់
កៅស៊ួនៅផ្នែកខាងក្រោយឧបករណ៍។ រាល់សមិទ្ធិផលដែលត្រូវបានរក្សាទុក (បូករួមទាំង
បរិក្ខារបន្ថែម),នឹងត្រូវបានខ្ចប់ចូលទៅក្នុងប្រអប់វិញនិងផ្ញើទៅកាន់ក្រុមហ៊ុន Apple ដើម្បី
ធ្វើការត្រួតពិនិត្យ ដោយឡែកអតិថិជននឹងត្រូវបានក្រុមហ៊ុនធ្វើការផ្លាស់ប្តូរជូននូវ iPad ថ្មី
ជំនួស។
គួរបញ្ជាក់ផងដែរថា កន្លងមក iPad ថ្មីនេះក៏ធ្លាប់ជួបនូវបញ្ហាមួយចំនួនរួចមកហើយដូចជា
ឧបករណ៍កើនឡើងកំដៅខ្លាំងខុសពីធម្មតានៅពេលប្រើប្រាស់បានមួយរយៈ និងការផ្តល់
ពត៌មានអំពីចំណុះរបស់ថ្មមិនបានត្រឹមត្រូវជាដើម៕
ប្រភព៖ 9to5mac
ដោយ៖ រស្មី