អ្នកមានក្បាលពោះធំមែនទេ នេះប្រាកដជាធ្វើអោយអ្នកបាត់បង់ភាពជឿជាក់ ដូច្នេះ
អ្នកគួរតែស្វែងយល់ពីវិធិសាស្ដ្រដូចខាងក្រោម។
១ . ត្រូវបន្ថយទម្ងន់ឱ្យបាន មិនត្រូវទទួលទានអាហារផ្ដេសផ្ដាស ព្រោះជាតិអាហារមួយចំនួន
ធំគឺជាអាហារដែលមានជាតិកាឡូរី។ ត្រូវទទួលទានអាហារឱ្យបានទៀងទាត់ ក្នុងមួយថ្ងៃត្រឹម
តែ ៥០០កាឡូរី វាគ្រប់គ្រាន់សម្រាប់ទៅចិញ្ចឹមសារពាង្គកាយ លោកអ្នកបានហើយ។ ត្រឹម៥០០
កាឡូរីនេះអាចកាត់បន្ថយទម្ងន់លោកអ្នករហូតដល់កន្លះគីឡូ ក្នុងមួយសប្ដាហ៍ ហើយមិនធ្វើ
ឱ្យប៉ះពាល់ដល់សុខភាពទៀតផង។
២ . មិនត្រូវកាត់បន្ថយទម្ងន់ដោយប្រើជាតិតែ ឬកាហ្វេឡើយ ព្រោះវាអាចផ្ដល់ផលប៉ះពាល់
ដល់សុខភាព ធ្វើឱ្យមានអាការថប់ដង្ហើម ដោយសារតែកាឡូរីនៅក្នុងឈាមប្រែប្រួល ហើយ
បាត់លំនឹងដោយសារជាតិកាហ្វេ និងតែ។ លោកអ្នកដែលជ្រើសរើសយកជាតិតែ ឬកាហ្វេ ធ្វើ
ការស្រកទម្ងន់នេះ មិនផ្ដល់ឱ្យលោកអ្នកទទួលបានសុខភាពល្អនោះឡើយ។ ម្យ៉ាងទៀតប្រសិន
បើឈប់ទទួលទានជាតិកាហ្វេនេះ លោកអ្នកអាចឡើងទម្ងន់លើសដើមផងដែរ។
វិធីការពារការដុះក្បាលពោះ
ដើម្បីការពារកុំឱ្យលោកអ្នកដុះក្បាលពោះនោះ ត្រូវកាត់បន្ថយការទទួលទានអាហារ និងទទួល
ទានឱ្យបានទៀងពេលវេលាទៅតាមកាលកំណត់។ សូមជ្រើសរើសរបបអាហារឱ្យបានត្រឹមត្រូវ
និងសក្ដិសមដើម្បីធ្វើការទទួលទានតាមវ័យ និងពេលវេលា។ មិនត្រូវទទួលទានអាហារកំដរមាត់
ឬអាហារសម្រន់ណាដែលមានជាតិខ្លាញ់ និងស្ករច្រើនពេកទេ។ សូមកាត់បន្ថយការទទួលទាន
គ្រឿងស្រវឹង។ មិនត្រូវទទួលទានឱសថប្រភេទមួយចំនួនដែលទទួលទានបាយបាន សម្រាន្ដ
លក់ឡើយ ព្រោះវាអាចបង្កលក្ខណៈ ឱ្យលោកអ្នកឡើងទម្ងន់ ហើយអាចឈានដល់មានជម្ងឺធាត់
និងហើមផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD