CamNews

កីឡាអន្តរជាតិ 

Barcelona បង្ហាញឈុតឯក សណ្ឋានថ្មីសំរាប់ រដូវកាល ២០១៤-២០១៥

បន្ទាប់ពីបរាជ័យ ក្នុងការធ្លាក់ចេញពី Champion League និងមិនអាច ដណ្តើមពានរង្វាន់ La Liga ពីដៃ Atletico Madrid រួចមក Barcelona នៅមិនទាន់ ធ្លាក់ប្រជាប្រិយភាពឡើយ ។ ជាមួយនិងការ ចេញឯកសណ្ឋានថ្មី ទស្សនិកជន Barcelona ពេញចិត្តមែនទែន ។


ជាមួយនិង ឯសណ្ឋានថ្មី សំរាប់រដូវកាល ២០១៤-២០១៥ នេះវាមិនសូវ ខុសពីរដូវកាល មុនទេ ដោយ Barcelona នៅតែប្រើប្រាស់ ២ ពណ៌ដដែល គឺពណ៌ទឹកប៊ិច និងពណ៌ឈាមជ្រូក ។ តែ លើកនេះ ខុសត្រង់ថា ឆ្នូតអាវលើកនេះ ធំនិងឃ្លាត ជាងឆ្នូតអាវចាស់ ។


ក្រៅពីនេះ Barcelona ក៏បានលើក តំណែងអតីត កីឡាកររបស់ខ្លួន Luis Enrique ឡើងជាអ្នក ដឹកនាំក្រុម ថ្មីផងដែរ បន្ទាប់ពីការ ចាកចេញរបស់លោក Gerado Martini ៕ 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: football barcelona la liga