CamNews

ថេបប្ល៊ែត 

Apple ចំណាយ​ ៦០ លានដុល្លារដើម្បីបញ្ចប់ ការផលិត Ipad ចិន


តាមសេចក្ដីរាយការណ៍របស់ក្រុមហ៊ុន Apple Inc. (AAPL) បានអោយដឹងថា ក្រុមហ៊ុននឹង
ចំណាយទឹកប្រាក់រហូតដល់ ៦០ លានដុល្លារដើម្បី កុំអោយក្រុមហ៊ុន Proview International
Holdings Ltd. ផលិតទូរស័ទ្ទ Ipad (ចិន) បន្ដទៀត។

ក្រុមហ៊ុនបានបន្ដទៀតថា ក្រុមហ៊ុន ProviewInternational Holdings Ltd នេះ ជាក្រុមហ៊ុនមួយ
ដែលមានទីតាំងនៅប្រទេស ចិន ហើយទើបតែដាក់ដំណើរការបានរយៈពេល ២ ឆ្នាំប៉ុណ្ណោះ។



បើតាមសេចក្ដីរាយការណ៍របស់តុលាការខេត្ត Guangdong បានអោយដឹងថា បញ្ហាជម្លោះរវាង
ក្រុមហ៊ុន​ Apple Inc (USA) និង​ក្រុមហ៊ុន Proview International Holdings Ltd. មានការជំនុំជំរះ
គ្នា កាលពីថ្ងៃទី ២៥ កន្លងទៅនេះ ដែលក្រុមហ៊ុន Apple Inc ព្រមសងជម្ងឺចិត្ដជាទឹកប្រាក់ចំនួន
ខាងលើ ដល់ក្រុមហ៊ុន Proview ។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Preview នៅមិនទាន់
ធ្វើការសម្រេចចិត្តទទួលយកនូវលទ្ធផលនេះនៅឡើយ។



លោក Stan Abrams ជាមេធាវីផ្នែកកម្មសិទ្ទិបញ្ញា និងជាសាស្រ្ដាចារ្យផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នៃសាកលវិទ្យាល័យក្រុង ប៉េកាំង បាននិយាយថា​ Ipad ជាផលិតផលទី ២ របស់ Apple ដែល
បានចំណាយទឹកបា្រក់សម្រាប់វិនិយោគទុនរហូតដល់ ១១០.២ ពាន់លានដុល្លារ។ Ipad ក៏ជា
ទូរស័ទ្ទដែលមានទីផ្សារដ៏ធំក្នុងប្រទេសចិនផងដែរ ដូច្នេះការជជែកតវ៉ារវាងក្រុមហ៊ុនទាំងពីរ ក៏
មានភាពលំបាក៕
នេះជាវីដេអូ  ស្ដីអំពីបញ្ហរបស់ក្រុមហ៊ុនទាំងពីរ សូមចុចដើម្បីសា្ដប់ ៖

ដោយ៖ សារិន
ប្រភព៖ bloomberg

Tags: technology phone Apple Ipad