បណ្តាអ្នកដែលបានបង្កើតនូវគំរូ concept សំរាប់ iPhone 5 និង iPad 3 បានដាក់ចេញនូវគំនិតថ្មី
មួយគឺ Siri នឹងកំទេច iPhone ដោយស្វ័យប្រវត្តិនៅពេលដែលអ្នកប្រើប្រាស់វាយលេខសំងាត់
(password) ខុសលើសពី ៣ ដង។
ទូរស័ព្ទសម័យបច្ចុប្បន្ននេះមិនមែនគ្រាន់តែប្រើប្រាស់ដើម្បីស្តាប់ និងធ្វើការហៅចេញប៉ុណ្ណោះ
នោះទេ។ ដោយឡែកចំពោះ iPhone នឹងត្រូវបានគេប្រើប្រាស់សំរាប់មុខងារផ្សេងៗជាច្រើន ក្នុង
នោះដូចជាសំរាប់ធ្វើការរក្សាទុកទិន្នន័យជាដើម។ ហើយបើទោះបីជាមានកម្មវិធី Find my iPhone
ដើម្បីស្វែងរកទូរស័ព្ទនៅពេលដែលត្រូវគេលួចបាត់ រឺក៏អ្នកប្រើប្រាស់អាចយកបានមកវិញនូវឯក
សារទាំងឡាយរបស់ខ្លួនដែលបានរក្សាទុកក្នុងទូរស័ព្ទនោះតាមរយៈចូលទៅកាន់សេវាកម្ម iCloud
ក៏ដោយ ប៉ុន្តែចំពោះការបាត់បង់នូវទូរស័ព្ទប្រភេទទំនើបបែបនេះគឺឱកាសដែលរកឃើញមកវិញ
មានកំរិតមូយទាបបំផុត។
Pramod Modi Shantharam អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Aatma Studio បាននឹកឃើញនូវ
គំនិតរបស់ខ្លូនមួយគឺ៖ "ប្រសិនបើម្ចាស់ទូរស័ព្ទ iPhone មិនអាចរកឃើញវត្ថុជាទីស្រលាញ់របស់
ខ្លួនវិញទេ នោះអ្នកណាក៏មិនអាចប្រើប្រាស់វាបានដែរ" និង iPhone ត្រូវបានដំឡើងនូវមុខងារ
ពិសេសមួយគឺនៅក្រោយពេលដែលវាយលេខសំងាត់ខុសលើសពី ៣ ដង នោះ"ទីប្រឹក្សា" Siri
នឹងធ្វើអោយទូរស័ព្ទផ្ទុះខូចតែម្តង។
Aatma Studio គឺជាក្រុមហ៊ុនដែលបានបង្កើតនូវ Clip វីដេអូបង្ហាញពីគំនិតរចនាម៉ូដទូរស័ព្ទ iPhone
ថ្មីមានកំរាស់ស្តើងបំផុត និងស្រស់ស្អាត ,មាន keyboard ប្រភេទ laser និងអេក្រង់ 3D ដែលទាក់
ទាញអ្នកចូលទស្សនាយ៉ាងច្រើននៅលើ YouTube ៕
ប្រភព៖ mashable
ដោយ៖ រស្មី