CamNews

ទូរស័ព្ទ 

Boeing បង្កើតទូរស័ព្ទ “កម្ទេចខ្លួនឯង” ដើម្បីការពារទិន្នន័យ

ក្រុមហ៊ុន Boeing ដែលធ្លាប់តែល្បីខាងផលិតយន្ដហោះ ពេលនេះ ចាប់ផ្ដើមវាយលុកទីផ្សារទូរ
ស័ព្ទ ដោយផលិតស្មាតហ្វូនដែលមានកម្រិតការពារសុវត្ថិភាពខ្ពស់ សម្រាប់ក្រុមគោលដៅ ដូច
ជា មន្ដ្រីរដ្ឋាភិបាល និងអ្នកវិនិយោគជាដើម។

 


ទំព័រ Reuters បានរាយការណ៍ថា Boeing ទើបតែបានដាក់ពាក្យ ទៅកាន់គណកម្មការទូរគមនា
គមន៍អាមេរិក ដើម្បីស្នើសុំផលិតស្មាតហ្វូន ដែលមានឈ្មោះថា “Boeing Black” ដែលនឹងត្រូវ
បានរចនាឡើងសម្រាប់វិស័យការពារជាតិ និងសន្ដិសុខ។

Boeing Black នឹងដំណើរការដោយ Android ពិសេសមួយ ដែលអាចទប់ទល់នឹងការលួច និងការ
វាយប្រការ តាមអ៊ីនធើរណិត។ ចំណុចដ៏ពិសេស របស់ Boeing Black គឺនៅពេលវាត្រូវគេលួច
វានឹងបិទការហៅចេញចូលដែលបានធ្វើឡើង ព្រមទាំងលុបទិន្នន័យទាំងស្រុង និងឈប់ដំណើរ
រហូត ដោយស្វ័យប្រវត្ត នៅពេលមានគេព្យាយាមដោះសម្បក។

ទូរស័ព្ទរបស់ Boeing មានទំហំ 5.2 x 2.7 inch (ធំជាង iPhone) និងប្រើប្រាស់ស៊ីម ២ ហើយអាច
ដំណើរការបាន នៅលើប្រព័ន្ធ WCDMA, GSM និង LTE ។

Boeing Black ក៏មានតំណភ្ជាប់  WiFi/Bluetooth និងមានរន្ធសម្រាប់បំពាក់បណ្ដាសេនសឺរ ឬ
ឈីបបច្ចេកវិទ្យា ដែលអាចតភ្ជាប់នឹងផ្កាយរណប។ល។

ឡូះហ្គូ​របស់​ទូរស័ព្ទ Boeing


អ្នកនាំពាក្យរបស់ របស់ Boeing អ្នកស្រី Rebecca Yeamans ឱ្យដឹងថា ក្រុមហ៊ុនកំពុងទាក់ទង
អតិថិជនដែលមានសក្ដានុពល បន្ទាប់ពីបានចំណាយពេល ៣៦ខែ ដើម្បីអភិវឌ្ឍឧបករណ៍នេះ៕



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH



Tags: smartphone Boeing Boeing Black