CamNews

ព័ត៌មានបច្ចេកវិទ្យា 

ហែកឃើរចិន បើកការវាយលុកថ្មី លើគេហទំព័រ វៀតណាម ៖ ៧៤៦ គេហទំព័រ ត្រូវរងគ្រោះ ចាប់ពីថ្ងៃ ទី២៨សីហា

គេហទំព័រ  Securitydaily ទើបតែបានចុះផ្សាយថា  គេហទំព័រវៀតណាមរាប់រយត្រូវបានវាយ
ប្រហារពីសំណាក់ក្រុមហែកឃើរចិន។  ជាក់ស្ដែង មានគេហទំព័រ វៀតណាមចំនួន ប្រហែល
៧៤៦ ស្ថាប័ន ត្រូវរងការវាយប្រហារ គិតចាប់ពីថ្ងៃទី ២៨សីហាមកទល់នឹងបច្ចុប្បន្ន។

យោងតាមស្ថិតិពី Securitydaily គិតដោយឡែក ក្នុងថ្ងៃទី ២៨សីហា មានគេហទំព័រចំនួន ២៨៩
ស្ថាប័នរបស់វៀតណាម ក្លាយជាជនរងគ្រោះ នៃការវាយប្រហារ DDoS និងប្ដូរផ្លាស់អ៊ីនធឺរហ្វេស
defacement ។

ការវាយប្រហារខាងលើ  ត្រូវបានធ្វើឡើងយ៉ាងខ្លាំងក្លា  និងបន្តបន្ទាប់ ក្នុងថ្ងៃទី ៤កញ្ញា ដែល
ពេលនោះ មានគេហទំព័រដល់ទៅ ៣៧៣ស្ថាប័ន ត្រូវរងគ្រោះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាង
នេះ គឺថា ក្នុងចំណោម ៧៤៦ គេហទំព័រ ដែលត្រូវរងការវាយលុក មានគេហទំព័ររដ្ឋចំនួនដល់
ទៅ ៨ (ដែលមានឈ្មោះដូមេន gov.vn) និងគេហទំព័រប្រមាណជា ៤០ ផ្សេងទៀត របស់បណ្ដា
ស្ថាប័នអប់រំវៀតណាម (មានដូមេន edu.vn)។

តារាងនៃគេហទំព័រដែលត្រូវបានវាយប្រហារ ត្រូវគេចុះផ្សាយនៅលើទំព័រ 1937cn.net (ជាប្លក់
សន្ដិសុខអ៊ីនធឺរណែតមួយ ត្រូវបានវៀតណាម ចាត់ទុកថា មានបំណងជម្រុញឱ្យហែកឃើរ បើកការវាយប្រហារទៅលើគេហទំព័ររបស់វៀតណាម)។ ប្រភពព័ត៌មានបានឱ្យដឹងថា មិនត្រឹម
តែ 1937cn.net នោះទេ ដែលបានបញ្ចេញ “ស្នាដៃ”  Sky-Eye ដែលជាក្រុមហែកឃើរធំមួយ
របស់ចិន  ក៏បានចូលរួមការវាយលុក  លើគេហទំព័ររបស់វៀតណាម  ដោយបានធ្វើការវាយ
ប្រហារលើគេហទំព័រ ជិត ១០០ស្ថាប័នរបស់វៀតណាម។

នេះ​ជា​ក្រុម​ហែក​ឃើរ​ខ្លាំង​បំផុត​របស់​ចិន


យោងតាមព័ត៌មានថ្មីបំផុត ឱ្យដឹងថា គិតមកដល់ពេលនេះ គេហទំព័រប្រហែលជាង ៥០% ក្នុង
ចំណោមគេហទំព័រវៀតណាម ដែលត្រូវហែកឃែរវាយប្រហារ នៅតែមិនទាន់ដោះស្រាយបញ្ហា
បាននៅឡើយ។

គួរ​រំលឹក​ថា មុន​នេះ ក៏​មាន​ការ​វាយ​ប្រហារ​ឆ្លើយ​ឆ្លង​គ្នា​ រវាង​ហែក​ឃើរ​វៀត​ណាម និង​ហែក​ឃើរ​
ចិន បណ្ដាល​ឱ្យ​គេហ​ទំព័រ​របស់​ប្រទេស​ទាំង​ពីរ​ រង​ការ​ខូច​ខាត​។ មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន
ការ​វាយ​ប្រហារ​ខាង​លើ គឺ​ដោយ​សារ​តែ​ ប្រទេស​ទាំង​ពីរ​ កំពុង​មាន​ទម្លោះ​ដណ្ដើរ​ដែន​សមុទ្រ និង
​ប្រជុំ​កោះ​មួយ​ចំនួន នៅ​សមុទ្រ​ចិន​ខាង​ត្បូង​៕​


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Securitydaily


Tags: Sky-Eye 1937cn.net website Vietnam China