យោងទៅលើការស្រាវជ្រាវ ពិសេសគឺបញ្ហាថ្មរបស់ iPhone ទំព័រ Huffington Post ទើបតែបាន
ចុះផ្សាយនូវអត្ថបទមួយដែលរៀបរាប់អំពីទម្លាប់អាក្រក់មួយចំនួនរបស់អ្នកប្រើប្រាស់ដែលធ្វើឱ្យ
ប៉ះពាល់ផ្ទាល់ទៅនឹងអាយុកាលរបស់ iPhone ។
១.មិនដែលបិទ iPhone
ការស្រាវជា្រវរបស់ Huffington Post បង្ហាញថា អ្នកប្រើប្រាស់គួរតែបិទ iPhone ឱ្យបានយ៉ាងតិច
មួយដងក្នុងមួយសប្ដាហ៍ ដើម្បីជួយពន្យាអាយុកាលរបស់ថ្ម។ ជាងនេះ អ្នកក៏គួរកុំដាក់ម៉ោងរោទ៍
រាល់ថ្ងៃ ព្រោះថា វាធ្វើឱ្យម៉ាស៊ីនជាប់រវល់រហូត។
២.បើក Wi-Fi និង Bluetooth ២៤/២៤ម៉ោង
ការបើក Wi-Fi និង Bluetooth ២៤/២៤ម៉ោង គឺជាកត្តាមួយដែលធ្វើឱ្យឆាប់អស់ថ្ម។ ដូច្នេះ អ្នកគួរ
តែបើកកម្មវិធីនេះ នៅពេលចាំបាច់តែប៉ុណ្ណោះ។
៣.ប្រើប្រាស់ iPhone ក្នុងអាកាសធាតុមិនល្អ
យោងតាម Huffington Post អ្នកគួរកុំប្រើ iPhone នៅពេលអាកាសត្រជាក់ក្រោម ០អង្សាសេ ឬ
លើសពី ៦៣អង្សាសេ។ តែបើសិនចាំបាច់ត្រូវប្រើ អ្នកត្រូវតែដាក់ស្មាតហ្វូននេះ នៅក្នុងស្រោម
ស្បែក(ក្នុងករណីត្រជាក់) និងត្រូវតែមានវិធីបញ្ចុះកំដៅ(ក្នុងករណីអាកាសធាតុក្ដៅ)។
៤.បញ្ចូលថាមពលថ្មពេញមួយយប់
ការបញ្ចូលថាមពលថ្មពេញមួយយប់ គឺជាទម្លាប់របស់មនុស្សភាគច្រើន។ យោងតាមទំព័រ
Gizmodo ដែលបានចុះផ្សាយកាលពីឆ្នាំទៅ ឱ្យដឹងថា “ថ្មនឹងមានអាយុកាលយូរ បើសិនគេដក
ឆ្នាំងសាកចេញភ្លាម ក្រោយពេលបញ្ចូលថ្មពេញ”។
៥.សាកថ្មពេញ ១០០%
ការសិក្សាស្រាវជ្រាវថ្មីៗបង្ហាញថា អ្នកប្រើប្រាស់គួរតែសាកថ្មត្រឹមតែ ៥០ទៅ ៨០%ប៉ុណ្ណោះ
ព្រោះថា បែបនេះ វានឹងជួយឱ្យថ្មដំណើរការបានល្អ។
៦.ប្រើឆ្នាំសាកក្លែងក្លាយ
ការប្រើប្រាស់ឆ្នាំងសាកថ្មដែលមិនមែនត្រូវបានផលិតឡើងដោយ Apple នឹងអាចធ្វើឱ្យមានការ
ផ្ទុះឆេះ ខូចថ្ម ។ល។
៧.មិនដាក់ Passcode
ការស្ទង់មតិមួយបង្ហាញថា អ្នកប្រើប្រាស់ iPhone ប្រហែលពាក់កណ្ដាល មិនបានដាក់កូដសុវត្ថិ
ភាព(Passcode) ឱ្យទូរស័ព្ទនោះទេ។ ប្រការនេះនឹងបង្កជាគ្រោះថ្នាក់ធំ បើសិនទូរស័ព្ទត្រូវបាន
គេលួច ព្រោះថា ចោរអាចនឹងលួចគណនីធនាគារ និងទិន្នន័យឯកជនរបស់អ្នក។ល។
៨.តែងតែបើក GPS សម្រាប់រាល់កម្មវិធី
មុខងារ GPS ជួយឱ្យកម្មវិធីមួយចំនួនដំណើរការបានល្អ ពិសេសគឺបណ្ដាកម្មវិធីដែលទាក់ទឹន
នឹងផែនទី ដូចជា Apple Maps, Google Maps ឬ Grabbike ជាដើម។ ប៉ុន្តែ អ្នកគួរតែបើកវា
សម្រាប់តែកម្មវិធីចាំបាច់ប៉ុណ្ណោះ។
៩.ដាក់របបបង្ហាញសេចក្ដីប្រកាសរបស់បណ្ដាកម្មវិធីលើអេក្រង់
នៅពេលសេចក្ដីប្រកាសមួយបង្ហាញខ្លួនលើអេក្រង់ iPhone ត្រូវចំណាយថាមពលច្រើនដើម្បី
ដំណើរការ ក៏ដូចជាបើកពន្លឺជាបន្តបន្ទាប់។ ដូច្នេះ ល្អបំផុត អ្នកគួរដាក់របបបញ្ចេញសេចក្ដី
ប្រកាសណាដែលសំខាន់ប៉ុណ្ណោះ។
១០.មិនសម្អាត iPhone ជាញឹកញាប់
ការសិក្សាស្រាវថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូនមានផ្ទុកមេរោគច្រើនជាងបង្គន់ទៅទៀត។
Apple បានណែនាំឱ្យអ្នកប្រើប្រាស់ ប្រើកន្លែងទន់ ផ្សើមទឹកបន្តិចដើម្បីជូនសម្អាត iPhone ឱ្
យបានញឹកញាប់។
ប្រែសម្រួល ៖ បុត្រា