CamNews

តារា 

ហួសចិត្ត! ស្រីស្អាត កីឡាការនីកីឡាកាស WWE Raw ត្រូវប៉ូលិសចាប់ខ្លួន ដោយសារលួច iPad Case

នៅក្នុងពិភព កីឡាកាស ក្រៅពីប្រុសៗដែល សំដែងក្បាច់ឈុតឆាក វាយគ្នាទក់សាច់នោះ វាក៏ មានស្រីៗផងដែរ ដែលគេហៅកីឡាការនីទាំងនោះថា Diva ។ កីឡាការនីទាំងនោះ មានរូបរាង ស្អាតសិចស៊ី សម្រស់មុខមាត់ ក៏មិនអន់ដែរ សឹងតែអាចប្រៀបទៅនិង បវរកញ្ញាបាន ។ ការធ្វើ កីឡាការនីបែបនេះ ឈើសាច់បន្តិច តែប្រាក់កំរៃក៏បានច្រើន ផងដែរតែមិនគួរណា កីឡាការនី ម្នាក់នេះ ទៅជាលួច របស់នៅឯ Wallmart អោយប៉ូលិសចាប់បានសោះ ។



Emma ដែលត្រូវបានគេ ស្គាល់ថាជា កីឡាការនីកីឡាកាស WWE Diva នៅឯសង្វៀន RAW ត្រូវ បានយើងទទួលព័ត៌មានថា ត្រូវបានប៉ូលិសចាប់ខ្លួន ពីបទលួចរបស់នៅ Wallmart ។ ស្មានតែ របស់អ្វីដែលថ្លៃណាស់ ដែលនាងដល់ថ្នាក់លួច បែបនេះ តែតាមពិតវាគ្រាន់តែជា Case របស់ iPad Mini ដែលមានតំលៃប្រមាណ ២១.១៤ ដុល្លារតែប៉ុណ្ណោះ ។ ប៉ូលិសបានប្រាប់ថា នាងត្រូវ​បានប៉ូលិសចាប់ខ្លួន ហើយដាក់ទោសអោយ ចូលរួមធ្វើការងារ សង្គមរយៈពេលមួយថ្ងៃ ។



យ៉ាងណាមិញនាង ក៏បានជួល មេធាវី ដើម្បីដោះស្រាយ រឿងនេះកុំអោយ នាងខូចឈ្មោះផង ដែរ ដោយមេធាវី អះអាងថា នេះគ្រាន់តែជា កំហុសអច្ចេតនា មួយប៉ុណ្ណោះ ។ គិតទៅបើនាង មានលុយជួលមេធាវី អញ្ចឹង Case ក៏មានដែរ ។ តើនាងមានចេតនាលួច ឬគ្រាន់តែអចេតនា ដោយសារភ្លេចខ្លួន? 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ tmz 


Tags: star sport wrestle wrestler wwe emma diva ipad