Apple បានបញ្ជាក់ទទួលស្គាល់ជាផ្លូវការ ស្តីពីបញ្ហាកំហុស Error ដែលនឹងធ្វើឲ្យបណ្តាឧបករណ៍ iOS (iPhone, iPad, iPod Touch) ប្រើការលែងកើត បើសិនជាអ្នកប្រើប្រាស់ផ្លាស់ប្តូរពេលវេលាទៅថ្ងៃ 1/5/1970 ឬមុនពេលវេលានេះ ហើយក្រុមហ៊ុនក៏បានសន្យាថា នឹងបញ្ចេញនូវកំណែអាប់ឌេតកែប្រែ កំហុសនេះ ក្នុងពេលឆាប់ៗនេះផងដែរ។
បច្ចុប្បន្នក្រុមហ៊ុននៅមិនទាន់ធ្វើការស្រាយបញ្ជាក់ពីមូលហេតុជាក់ស្តែង ដែលនាំឲ្យកើតមានកំហុស នេះនៅឡើយទេ។ តាមរយះនេះ អ្នកប្រើប្រាស់ឧបករណ៍ iOS ទាំងអស់មិនត្រូវធ្វើការសាកល្បង ធ្វើនូវ រឿងខាងលើនេះទេ ត្រូវរង់ចាំដល់កំណែអាប់ឌេតថ្មីរបស់ក្រុមហ៊ុន ដើម្បីកែប្រែជុសជួលកំហុសនេះ នៅពេលខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា ការរកឃើញកំហុស Error ខាងលើ បានលេចចេញនៅលើអ៊ីនធឺណេតមុននេះ ពីរបីថ្ងៃហើយ ដែលកំហុស Error នេះវាកើតមាននៅលើបណ្តាឧបករណ៍ iOS ប្រើប្រាស់ Chip ដំណើរការ 64-bit ចាប់ពី Apple A7 ឡើងទៅ ហើយនៅពេលធ្វើការផ្លាស់ប្តូរកំណត់ថ្ងៃខែឆ្នាំរួចនោះ ឧបករណ៍នឹងមិនអាច Boot ឡើងបានទៀតឡើយ ពោលគឺគាំងប្រើប្រាស់លែងបានទៀតតែម្តង៕
- អានអត្ថបទ៖ រោងចក្រផលិត Chip សម្រាប់ iPhone 7 ទទួលរងការខូចខាតច្រើន ពីគ្រោះរញ្ជួយដី
- អានអត្ថបទ៖ Samsung Galaxy Note 6 នឹងមាន RAM ទំហំធំ រហូតដល់ 6 GB រីឯអេក្រង់មានទំហំ 5,8 inch
ប្រែសម្រួល៖ មង្គល
ប្រភព៖ Apple, Tinhte