ថ្មីៗនេះ Arsenal បានប្រកាស អំពីការ ចុះកុងត្រា ថ្មីមួយ ដែលទាក់ទង ជាមួយនិង ការធ្វើ សំលៀក បំពាក់ថ្មី សំរាប់រដូវ កាលក្រោយនេះ បន្ទាប់ពី ក្រុមហ៊ុន Nike បានបញ្ចប់ ក្នុងត្រាជាមួយ Arsenal ដែលរយៈកាល អស់ ២០ ឆ្នាំទៅហើយ ។
តាមប្រភព ព៏ត៌មាន ក្រុមហ៊ុន ផលិត សំលៀកបំពាក់ PUMA របស់អាលឺម៉ង់ នឹងចូលមក ដាក់ទុន ឧបត្ថម្ភ និងផលិត សំលៀកបំពាក់ ថ្មីសំរាប់កីឡាករ Arsenal ។ PUMA នឹងបោះទុន ១៦០លានផោន ក្នុងរយៈពេល ៥ ឆ្នាំដំបូង ជាមួយនិង Arsenal ។ កុងត្រានេះ នឹងមាន ប្រសិទ្ធិភាព នៅថ្ងៃទី ១កក្កដា ២០១៤ ដែលជាពេល ចាប់ផ្តើម ទិញដូរកីឡាករ រដូវកាលថ្មី ។
កុងត្រានេះ ត្រូវបានគេ ដឹងថា ជាតំលៃមួយ ដែលថ្លៃជាង ការចុះកុងត្រា ឧបត្ថម្ភនិងផលិតសំលៀក បំពាក់របស់ ក្រុមផ្សេងៗ ទៅទៀត ក្នុងប្រវត្តិសាស្ត្រ Premier League ដែលក្រុម Liverpool ជាមួយ និង Nike ក្នុងតំលៃ ២៥ លានផោន ក្នុងមួយឆ្នាំ ចំណែក Manchester United ជាមួយ Nike ត្រឹមតែ ជាង ២០លានផោន ក្នុងមួយ ឆ្នាំប៉ុណ្ណោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14