CamNews

បច្ចេកវិទ្យា 

Samsung Galaxy S3 រំពឹងថាលក់បាន ១០លាន គ្រឿង មុនដំណាច់ខែ​កក្កដា

សេអូល ៖ South Korea's Samsung Electronics​ គឺជាក្រុមហ៊ុនផលិតទូរស័ព្ទ smart-
phone ធំជាងគេលើលោក បានបញ្ជាក់នៅថ្ងៃច័ន្ទនេះថា ក្រុមហ៊ុនរបស់ខ្លួនបានរំពឹងទុក
ថា Samsung Galaxy S3 ដែលជាទូរស័ព្ទ smartphone ថ្មី និងចុងក្រោយគេបង្អស់នេះ
អាចលក់បានដល់ទៅ ១០ លានគ្រឿងមុនដំណាច់ខែកក្កដានេះ។


J K Shin​  ដែលជាប្រធាននៃបណ្តាញទំនាក់ទំនងទូរស័ព្ទ បាននិយាយថា Samsung Galaxy S3
​នឹង អាចជួយអោយក្រុមហ៊ុនទទួលបានប្រាក់ចំណេញយ៉ាងច្រើន បើធៀបទៅនិងការលក់បីខែ
ដំបូងនាដើមឆ្នាំនេះ។

គាត់ក៏បានបញ្ជាក់បន្ថែមផងដែរថា  ពួកយើង និងធ្វើអោយទទួលបានផលវិជ្ជមានជាច្រើន    បើ
ធៀបទៅនឹងទូរស័ព្ទ Samsung Galaxy S1 និង  S2  ដែលយើងបានចេញលក់នៅក្នុងតំបន់ អឺរ៉ុប
មជ្ឈិមបូព៌ា  និង  អាស៊ីភាគអាគ្នេយ៍  កាលពីអំឡុងខែ  ឧសភា  កន្លងទៅ   ។ គាត់ក៏បានធ្វើការ
ព្យាករណ៍ថា ទូរស័ព្ទម៉ាក់នេះ  នឹងលក់បានដល់ទៅចំនួន ១០  លានគ្រឿង  ក្នុងចំណោម ១៤៧
ប្រទេសនៅលើពិភពលោក។

លើសពីនេះ លោក Shin   ក៏បាននិយាយបន្ថែមថា  ពួកយើងធ្វើបានយ៉ាងល្អនៅក្នុងប្រព័ន្ធទីផ្សារ
ហើយខ្ញុំគិតថា
នៅក្នុងត្រីមាសទី ២ នេះ ពួកយើងនឹងទទួលបា្រក់ចំណេញច្រើន បើធៀបទៅនិង
ត្រីមាសទី ​១ នាដើមឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា​ ក្រុមហ៊ុនមួយនេះបានបង្ហាញនូវរបាយការណ៍ប្រាក់ចំណេញ នៅក្នុងត្រីមាស
ទី ១ ដោយបានពីការលក់ទូរស័ព្ទ smartphone របស់ខ្លួនដល់ទៅ 4.44 ពាន់លានដុល្លារ   ទន្ទឹមនិង
ពេលនេះដែរ បើតាមប្រភពព័ត៌មានបានអោយដឹងថា ទូរស័ព្ទ smartphone ៖ Samsung  Galaxy S3 នេះ មានមុខងារសំខាន់ៗដូចជា ៖ បច្ចេកវិទ្យាក្នុងការចាំមុខមនុស្ស   ក៏ដូចជាការមើលវីដេអូ និង
សរសេរ email បានក្នុងពេលតែមួយ។ មិនត្រឹមតែប៉ុណ្ណោះ បើនិយាយពីទំហំអេក្រង់វិញ វាមានទំហំ
ធំជាង S2​ ដល់ទៅ 4.8-inch (12.2-centimetre) ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ channelnewsasia


Tags: international news strange hightech