ក្រោយពីក្រុមយានអវកាស Space Shuttle ចូលនិវត្តន៍ ទីភ្នាក់ងារអវកាសអាមេរិក ចង់មាន
យានអវកាសដឹកជញ្ជូនជំនាន់ថ្មី ហើយ Boeing គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមបណ្ដាក្រុមហ៊ុន
ដែលកំពុងចូលរួមការប្រកួតតាមមហិច្ឆតារបស់ NASA ។
យានអវកាសរបស់ Boeing នឹងហោះសាកល្បង ក្នុងឆ្នាំ ២០១៧
ក្រុមហ៊ុន Boeing ទទួលបានជោគជ័យក្នុងការវាយតម្លៃដ៏សំខាន់មួយចំនួន ដែលនឹងជួយឱ្យក្រុម
ហ៊ុននេះ អាចធ្វើពាណិជ្ជកម្ម ហោះហើរទៅកាន់ស្ថានីយ៍អវកាសអន្ដរជាតិ ISS ។ ក្រៅពី Boeing
ក៏មានក្រុមហ៊ុនជាច្រើន ចូលរួមក្នុងការប្រកួតប្រជែង ដើម្បីបានបម្រើការឱ្យ NASA នេះផងដែរ
ក្នុងនោះរួមមាន ក្រុមហ៊ុន SpaceX, Sierra Nevada Corp និងក្រុមហ៊ុន Blue Origin ។
យានអវកាសរបស់ Boeing នឹងអាចដឹកមនុស្ស បាន ៧នាក់
បំណងរបស់ NASA គឺ ចង់មានយានអវកាសតាក់ស៊ីខ្លួនឯង ដើម្បីបញ្ជូនក្រុមអវកាសចរ និង
ទំនិញ ឡើងទៅកាន់ ISS ដោយមិនចាំបាច់ពឹងលើជនជាតិរុស្ស៊ី ដូចបច្ចុប្បន្ន។ កម្មវិធីអវកាស
ដែលមានតម្លៃច្រើនពាន់លានដុល្លារនេះ កាន់តែមានសារសំខាន់ និងបន្ទាន់មួយ នៅពេលរុស្ស៊ី
និងអ៊ុយក្រែន មានបញ្ហានៅ គ្រីមេ (Crimea) និងតំបន់ភាគខាងកើតអ៊ុយក្រែន។
យានអវកាស CST-100 នឹងត្រូវបានប្រើដើម្បីនាំមនុស្សទៅកាន់ ISS ប៉ុន្ដែ Boeing ក៏នឹងប្រើប្រាស់
វា ដើម្បីដឹកអវកាសចរ ទៅកាន់ យានអវកាសឯកជន ដូចជា ស្ថានីយ៍របស់ Bigelow Aerospace
ដែលនឹងបាញ់បង្ហោះឡើង នាពេលខាងមុខ
Stephanie Martin អ្នកនាំពាក្យរបស់ NASA ឱ្យដឹងថា ទីភ្នាក់អវកាសអាមេរិក បានបង្កើតគម្រោង
ដើម្បីជ្រើសរើសក្រុមហ៊ុនមួយ ឬច្រើនជាងមួយ ក្នុងចំណោមបណ្ដាក្រុមហ៊ុនដែលចូលរួមប្រកួត
ប្រជែង ក្នុងបំណងពន្លឿនដំណើរការ ឱ្យបានសម្រេច ក្នុងខែកញ្ញាខាងមុខ។ Stephanie Martin
ក៏អះអាងថា ក្រុមហ៊ុន Boeing សម្រេចបាននូវការវាយតម្លៃផ្នែករចនាដ៏សំខាន់ ចំពោះកម្មវិធីពា
ណិជ្ជកម្មអវកាស CCiCap របស់ NASA ។
ផ្នែកខាងក្នុង (កន្លែងអង្គុយរបស់អវកាសចរ) នៃយានអវកាសរបស់ Boeing
ទំព័រ Daily Mail ដកស្រង់សម្ដីរបស់ John Mulholland អនុប្រធាន និងជានាយកគ្រប់គ្រងកម្មវិធី
ពាណិជ្ជកម្មអវកាសរបស់ក្រុមហ៊ុន Boeing ឱ្យដឹងថា ក្រុមហ៊ុននេះ សម្រេចបាន ៩៦% នៃការ
រចនាសម្រាប់បណ្ដាម៉ូឌុល (module) ដឹកជញ្ជូនទំនិញ ក្នុងអំឡុងពេលត្រួតពិនិត្យ។ ចំណែករចនា
ម៉ូឌុល សម្រាប់ដឹកអវកាសចរ គឺសម្រេចបាន ៨៥% ។
ការប្រកួតដើម្បីបានចូលទៅជំនួសយានអវកាស Space Shuttle ក៏មានក្រុមហ៊ុន SpaceX ផងដែរ
John Mulholland មានជំនឿថា ក្រុមហ៊ុន Boeing នឹងរចនាយានអវកាសពាណិជ្ជកម្មរួចរាល់
ហើយនឹងហោះហើរសាកល្បង នៅក្នុងឆ្នាំ ២០១៧។ តាមគម្រោង ក្រុមហ៊ុននេះ នឹងប្រើប្រាស់
កាំជ្រួច Atlas 5 ដើម្បីរុញយានអវកាស ឱ្យឡើងដល់គន្លងគោចរ។
Dream Chaser ជាយានអវកាសរបស់ Sierra Nevada Corporation Space Systems ក៏មានឈ្មោះ
ក្នុងការប្រកួតរបស់ NASA
គួររំលឹកថា ក្រៅពីគម្រោងរបស់ NASA ក្រុមហ៊ុន Boeing ក៏មានគម្រោងសហការណ៍ជាមួយក្រុម
ហ៊ុន Bigelow Aerospace សម្រាប់កម្មវិធី CST-100 ដើម្បីនាំមនុស្សឡើងទៅទេសចរណ៍នៅលើ
អវកាសផងដែរ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail