ស្ទើរតែមិនគួរអោយជឿ ៖ លោក Lawrence Yahle ដែលត្រូវជាកូនប្រុសមួយរូប បាន
បដិសេធថា ឪពុករបស់ខ្លួនពិតជាមិនទាន់ស្លាប់នោះទេ ហើយការលើកឡើងមួយនេះ ពិត
ជាត្រឹមត្រូវ។
កូនប្រុសវ័យ ១៧ ឆ្នាំរូបនេះ ដែលជាពលរដ្ឋរស់នៅរដ្ឋOhio សហរដ្ឋអាមេរិក បានប្រញ៉ាប់
ប្រញ៉ាល់រត់ទៅបន្ទប់មន្ទីរពេទ្យ Kettering Medical Center ដែលជាកន្លែងឪពុករបស់ខ្លួន
ឈ្មោះលោក Anthony Yahle សម្រាកព្យាបាល ហើយមានពេលមួយនោះក្រុមវេជ្ជបណ្ឌិត
បាននិយាយប្រាប់អោយដឹងថា ពួកគេបានព្យាយាមជួយលោក Anthony អស់ពីសមត្ត
ភាពហើយ តែគាត់បានស្លាប់បាត់បង់បាត់ទៅហើយនេះបើយោងតាមសេចក្តីរាយការណ៍
ពីទីភ្នាក់ងារសារព័ត៌មានបរទេស ABC News ។
សារព័ត៌មានដដែលបន្ថែមថា អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា ក្រុមវេជ្ជបណ្ឌិតមួយរំ
ពេចនោះ បានជួយគាត់អោយរស់ឡើងវិញ ពោលគឺ បន្ទាប់ពីរលកសញ្ញាចង្វាក់បេះដូង
របស់គាត់ចាប់ផ្តើមមានឡើងវិញ ក្នុងរយៈពេល ៤៥ នាទីក្រោយ ពីបានអះអាងថា គាត់
បានស្លាប់បាត់បង់ជីវិត។
របាយការណ៍ WHIO រាយការណ៍អោយដឹងថា កាលពីថ្ងៃទី ១០ សីហា កន្លងទៅ ៥ ថ្ងៃ
ក្រោយ បន្ទាប់ពីគាត់មានបញ្ហាខាងផ្លូវដង្ហើម ប្រពន្ធរបស់គាត់ បាននាំគាត់ទៅកាន់មន្ទីរ
ពេទ្រ ដើម្បីធ្វើការសម្រាកព្យាបាល លុះក្រោយមកគាត់ ក៏ទទួលបានការព្យាបាលដើម
ទ្រូងដោយប្រម៉ាស៊ីន defibrillator ខណៈពេលដែលក្រោយមកទៀត ក៏បានកើតមាន
ឡើងនូវរឿងដ៏កម្រខាងលើនេះតែម្តង។
ជនរងគ្រោះ លោក Anthony បានបញ្ជាក់ប្រាប់សារព័ត៌មានអោយដឹងថា លោកពិតជា
មិនបានដឹងថា មានរឿងអ្វីកើតឡើង អោយពិតប្រាកដនោះទេ គាត់គ្រាន់តែបានដឹងថា
ក្នុងរយៈពេល ៥ ថ្ងៃមកនេះ វាគឺជាការគេងលក់ដ៏ស្កប់ស្កល់នឹងយូរអង្វែងមួយសម្រាប់
លោក ។ ក្រោយពីសមាជិក ក្រុមគ្រួសារដំណើរប្រាប់រឿងហើយនោះ គាត់បានលាន់
មាត់ខ្លួនឯងថា ៖ វាស្ទើរតែមិនគួរអោយជឿ ពិតជាអច្ឆរិយៈមែន..៕
* ព័ត៌មានចម្លែកៗផ្សេងទៀត មាននៅខាងក្រោម ៖
- ចម្លែកៗ ៖ ខ្នើយកើយ រាង ភ្លៅ ស្រីស្អាត ល្បីអស់ទាស់ នៅជប៉ុន
- អោយរៀង !! ដេកគុកបានសម្រេច ខណៈស្លៀកពាក់បន្លំខ្លួន ធ្វើជាសត្វឆ្កែ ទៅសិចជា
មួយនឹងឆ្មា
- ខ្លោចចិត្ត ៖ ១៦ នាក់រងរបួស ខណៈ ៣៧ នាក់ស្លាប់ ក្រោយរថយន្តប៊ើស បោលចូល
ជ្រោះជ្រៅ ជម្រៅ ៦០ ម៉ែត្រ
- បិសាចសមុទ្រ ? សាកសព សត្វសមុទ្រ ចម្លែកមានស្នែង ត្រូវបានគេរកឃើញ
ដោយ ៖ រិទ្ធី
ប្រភព ៖ huffingtonpost