CamNews

រថយន្ត 

ខុសគ្នាយ៉ាងណាដែរទៅ រវាង Toyota Land Cruiser 2016 ទឹកដី អាមេរិក នឹង ប្រទេស ជប៉ុន?

យានយន្ដ៖ ទើបតែរយៈពេល មួយថ្ងៃប៉ុណ្ណោះ ដែលក្រុមហ៊ុន Toyota បានបង្ហាញស៊េរីថ្មីដ៏ទំនើបរបស់ខ្លួនក្នុងទឹកដីប្រទេសជប៉ុន គឺម៉ូដែល Toyota Land Cruiser 2016 ប៉ុន្ដែបន្ទាប់ពីការបង្ហាញនេះ បណ្ដាសាខាដ៏ធំនៅ​លើទឹកដីអាមេរិក ក៏បានដាក់តាំងបង្ហាញ ផងដែរ ជាមួយនឹងកំណែទម្រង់ខុសប្លែកគ្នា នៃផលិតផលតែមួយ ។

រូបភាពជាច្រើនសន្លឹក បានបង្ហាញពីការសាកល្បង ម៉ូដែលស៊េរីថ្មីរបស់ក្រុមហ៊ុន Toyota ដែលចង់បញ្ជាក់ពីសមត្ថភាព កាន់តែអស្ចារ្យ ថែមទៀត ខុសប្លែកពីផលិតផលសាខាដើម នៅប្រទេសជប៉ុន ។ ចំនុចប្លែកដែល ត្រូវក្រុមហ៊ុន ធ្វើការបន្ថែមនោះគឺ ការផ្ដោតសំខាន់ ទៅលើថាមពលកម្លាំងម៉ាស៊ីន ពីកម្រិត ដើម ៨ម៉ាស៊ីន ខ្នាតរង្វាស់ ៤.៦ liter ប្ដូរមក ៨ម៉ាស៊ីន ខ្នាតរង្វាស់ ៥.៧ liter ដែលមានសមាសភាពស្មើគ្នា នឹងម៉ូដែល Lexus ​LX 570 ស៊េរីឆ្នាំ 2016 ចំណែកប្រអប់លេខអូតូវិញ ផលិតផលប្រទេស​ជប៉ុន សមាសភាព ស្មើនឹង ៦លេខ ប្ដូរកើនមក ស្មើនឹង ៨ ប្រអប់លេខដៃ ហើយប្រភេទថាមពលម៉ាស៊ីន នៅប្រទេសអាមេរិក មានផលិត​រថយន្ដប្រភេទប្រើម៉ាស៊ូត ផងសាំងផង។ ចំណែកថាមពលប្រើប្រាស់ចំណុះសាំងក៏ ខុសគ្នាដែរ​ នៅជប៉ុន គឺ ៦គ.ម/១លីត ប៉ុន្ដែនៅអាមេរិក គឺ ៧ គ.ម/១លីត ។ ចំពោះតម្លៃវិញ មិនមានការបង្ហាញនោះ ទេ ថាខុសគ្នារឺមួយយ៉ាងណា។ នេះបើយោងតាម គេហទំព័រ ​carscoops។

ទស្សនារូបភាពខាងក្រោម ៖​

អាន៖​ពិតជាទំនើប និងពិសេសអស្ចារ្យមែន ម៉ូដែល Land Cruiser 2016 តម្លៃត្រឹមតែជាង ៣៨០០០ ដុល្លារ

ដោយ៖ អឿ អ៊ុយ


Tags: vehicle Toyota Land Cruiser 2016 USA