ដំណើរឆ្ពោះ ទៅកាន់ការពានរង្វាន់ Champion League រដូវកាល ២០១៣-២០១៤ កាន់តែខិតជិត មែនទែនហើយ ដោយយប់នេះ មានការប្រកួត រវាងក្រុម Manchester United ស្វាគមន៍ក្រុម Bayern Munich ម្ចាស់ជើងឯក ២០១២-២០១៣ មកកាន់ទឹកដី Old Trafford ។
បើយោងតាម បទសំភាសន៍ថ្មីៗនេះ អ្នកចាត់ការ Pep Guardiola របស់ Bayern Munich មាន ទំនុកចិត្ត ខ្លាំងណាស់ ដែលថានឹងបំបាក់ ក្រុម Manchester United ទាំងក្នុងនឹងក្រៅដី ។ ទំនុក ចិត្តនេះ គឺបានកើតឡើងបន្ទាប់ពី ក្រុម Bayern Munich បានពិន្ទុ យ៉ាងខ្ពស់ដែល គ្មានក្រុមណា អាចដណ្តើមពានរង្វាន់ Bundesliga ឆ្នាំនេះបានឡើយ បន្ទាប់ពីឈ្នះ ២៧ ចាញ់ ១ តែប៉ុណ្ណោះក្នុង ៣០ ប្រកួតចុងក្រោយ ។ ដូចនេះបាន ន័យថា Bayern Munich មិនបាច់ខ្វល់ពី Bundesliga ទៀត ឡើយ ហើយងាកមកផ្តោត សំខាន់ លើ Champion League សុទ្ធសាធ ក៏បានដែរ ។ យើងក៏ បានដឹង រួចមកហើយថា សព្វថ្ងៃនេះ ក្រុម Manchester United សឹងតែត្រូវ គេហៅថាជាក្រុម សំរាប់ចំណីពិន្ទុ ទៅហើយ ។ ជោគវាសនា របស់ David Moyes កាន់តែខើចទៅៗ ហើយ លើកនេះ ប៉ះជាមួយក្រុម ខ្លាំង Bayern Munich ទៀតវាពិតជា ការងារមួយ ដ៏ធ្ងន់របស់ David Moyes មែន ។ ក្នុងប្រវត្តិជួបគ្នា ៣ ចុងក្រោយនេះ Manchester United ធ្លាប់ស្មើ ១ ចាញ់ ១ ឈ្នះ ១ ទៅលើក្រុម Bayern Munich ។
យប់នេះ ក្រុមទាំង ២ នឹងប៉ះគ្នានៅ ទឹកដី Old Trafford វេលាម៉ោង ១ និង ៤៥ នាទីរំលងអាធ្រាត ។ ខាងក្រោមនេះ ជាកីឡាករទាំង ១១ រូបដែលគេ បានទស្សទាយថា នឹងក្លាយជាកីឡាករ លេងនៅ យប់នេះរបស់ក្រុម ទាំង ២ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail