CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple អនុញ្ញាតឲ្យដោនឡូត iOS 6.1.3 ហើយ

កាលពីថ្ងៃម្សិលមិញ Apple បានអនុញ្ញាតជាផ្លូវការ ដល់បណ្តាអ្នកប្រើប្រាស់ឧបករណ៍ iPhone/
iPod Touch/iPad/iPad Mini អាចដោនឡូត Version Upgrade ថ្មីបំផុត iOS 6.1.3។ ដូចនឹងអ្វីដែល
បានកំនត់ពីមុន Version Upgrade នេះគឺផ្តោតទៅលើការកែតម្រូវកំហុសលើបញ្ហា Security
នៅលើអេក្រង់ iOS 6.1 ។

ទន្ទឺមនឹងការកែតម្រូវបញ្ហានេះ Apple ក៏បានឲ្យដឹងថា ផែនទី Apple Maps នៅលើ iOS 6.1.3
នឹង Support ដល់អតិថិជននៅជប៉ុនល្អជាងមុន ជាមួយនឹងភាពច្បាស់លាស់ជាងមុនក្នុងការ
ចង្អុលបង្ហាញផ្លូវ រូបភាព និងព័ត៌មានទីតាំង ផ្លូវថ្នល់ផ្សេងៗ។

សំរាប់ពេលនេះ អ្នកទាំងអស់គ្នាអាចធ្វើការដោនឡូត  iOS 6.1.3 បានហើយ ដោយគ្រាន់តែ
បើកនូវឧបករណ៍របស់ខ្លួន ហើយចូលក្នុង Settings --> General --> Software Update --> Install៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Apple iOS 6.1.3 hightech news