CamNews

សុខភាព 

វិធី​បញ្ចុះ​ទម្ងន់​​​ដោយ​ប៉ោង​ប៉ោង សាមញ្ញ ចំណាយ​ពេល​តិច ប្រសិទ្ធិ​ភាព​ខ្ពស់

ក្រុមអ្នកឯកទេសផ្នែកជីវវិទ្យា បង្កើតបានថ្នាំគ្រាប់មួយប្រភេទ មានឈ្មោះថា Obalon មានប្រសិទ្ធិ​ភាពជួយបញ្ចុះទម្ងន់បានយ៉ាងលឿន និងសាមញ្ញ។ Obalon នឹងប៉ោងឡើងដូចទៅនឹងប៉ោងប៉ោង នៅពេលត្រូវបានលេបចូលក្នុងក្រពះ ធ្វើឱ្យមានអារម្មណ៍ថាឆ្អែត។


មិនដូចទៅនឹងវិធីសាស្ដ្រព្យាបាលជម្ងឺធាត់ដទៃ ថ្នាំ Obalon មិនចាំបាច់វះកាត់ ជំនួសមកវិញ វិធី​
សាស្ដ្រនេះ ចំណាយពេលត្រឹមតែ ១០នាទីប៉ុណ្ណោះ។ អ្នកជម្ងឺ គ្រាន់តែលេបថ្នាំដែលមានទំហំ និង
​រូបរាង ស្រដៀងនឹងគ្រាប់ថ្នាំវីតាមីនប្រភេទធំដូច្នោះដែរ។

គ្រាប់ថ្នាំនេះ មានភ្ជាប់ប៉ោងប៉ោងដែលមានកូនទូយោមួយ។ នៅពេលគ្រាប់ថ្នាំនេះ ប៉ះដល់ក្រពះ កូនបាល់នឹងត្រូវបានបូមខ្យល់ឱ្យប៉ោងធំឡើង ប៉ុនផ្លែប៉ោម។   ក្រោយមក បន្ទាប់ពីថ្នាំគ្រាប់នេះ
បានរលាយ កូនទូយោនោះក៏នឹងត្រូវបានគេយកចេញ។

ប៉ោងប៉ោងនេះនឹងនៅក្នុងក្រពះរបស់អ្នកជម្ងឺធាត់ បង្កើតបានជាអារម្មណ៍ឆ្អែត តាមរយៈនេះ អ្នក ជម្ងឺនឹងមិនសូវឃ្លានអាហារ និងញ៉ាំអាហារតិចជាងមុន។

អ្នកជម្ងឺនឹងត្រូវឱ្យលេបគ្រាប់ថ្នាំទីពីរ ក្រោយរយៈពេល ៣០ថ្ងៃ នៃការលេបលើកដំបូង។ គ្រាប់ថ្នាំ
ទីបី ​ នឹងត្រូវប្រើប្រាស់ក្រោយលើកទីពីរ  ប្រហែលជា ៦០ថ្ងៃ យោងទៅលើការស្រកទម្ងន់ និង​
អារម្មណ៍ ឆ្អែតរបស់អ្នកជម្ងឺ។

បញ្ចប់ដំណាក់កាលនៃការព្យាបាល (ប្រហែល ៣-៤ ខែ) ប៉ោងប៉ោងនឹងតូចមកវិញដោយខ្លួនឯង និងត្រូវបានយកចេញតាមមាត់ ដោយឧបករណ៍ពិសេស។

វិធីសាស្ដ្រព្យាបាលជម្ងឺធាត់ Obalon មានតម្លៃប្រហែល​ជា ២,៩៩៥ ផោន (ជាង ៤៩០០ ដុល្លារ)
សម្រាប់ ការព្យាបាលដែលប្រើប៉ោងប៉ោងចំនួន ២។ វិធីនេះត្រូវបានអនុវត្តនៅមន្ទីរពេទ្យឯកជន
មួយចំនួន នៅក្រុង London ប្រទេស អង់គ្លេស។

ការពិសោធរយៈពេលវែងនៅអង់គ្លេស និងអាមេរិក បានបង្ហាញថា អ្នកជម្ងឺធាត់ អាចស្រកទម្ងន់
ជាមធ្យមបាន ៧,៧គីឡូក្រាម ក្នុងរយៈពេល ១២សប្ដាហ៍។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

វិធី៧យ៉ាង ជួយកែលំអស្ថានភាព ក្រោយបុណ្យ ចូលឆ្នាំចិន

ប្រទេសចិនតែមួយ របៀបទទួល ឆ្នាំថ្មីពីរ

ការចងចាំខ្សោយ ត្រូវដោះស្រាយបែបណា?


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ theguardian


Tags: Weight-loss gastric balloon pill UK