ក្រុម Arsenal បានទទួលជ័យជំនះលើក្រុម Bayern Munich កាលពីយប់មិញក្នុងលទ្ធផល
២-០ តែត្រូវធ្លាក់ពី UEFA ព្រោះតាមច្បាប់នៃការប្រកួត ២ ជើងព្រោះ Arsenal ស៊ុតបញ្ចូល
ទីនៅក្រៅដីបានតែ ២ គ្រាប់ខណះ Bayern Munich ស៊ុតក្រៅទឹកដីជាភ្ញៀវបាន ៣ គ្រាប់
កាលពីជើងទី ១។
គ្រាប់បាល់ទី ១ របស់ Arsenal ធ្វើបានដោយកីឡាករ Olivier Giroud នៅ ៣ នាទីដើមតង់
ទី ១ ចំណែកគ្រាប់បាល់ទី ២ ស៊ុតបញ្ចូលទីដោយកីឡាករ Laurent Koscielny នៅចុងតង់
ទី ២ នាទី ៨៥ ជាគ្រាប់បាល់ចុងក្រោយនៃការប្រកួតរហូតដល់បញ្ចប់ការប្រកួតក្នុងលទ្ធផល
២-០ តែគួរអោយសោកស្តាយចំពោះក្រុម Arsenal ដែលទទួលបានជ័យជំនះតែត្រូវធ្លាក់ពី
ការប្រកួត UEFA ដោយសារច្បាប់គ្រាប់បាល់នៃការប្រកួត ២ ជើង៕
ដោយ ៖ កុសល
ប្រភព ៖ skysports