អង់គ្លេស៖ តាមការអោយដឹងពីក្រុមអ្នកជួយសង្គ្រោះសត្វសមុទ្រ នៃប្រទេសអង់គ្លេសកាល
ពីថ្ងៃ អាទិត្យ ទី ០២ កញ្ញា ម្សិលមិញនេះ បានអោយដឹងថា នៅឯតំបន់ឆ្នេរ Fife ភាគខាង
ត្រូង នៃចក្រភពអង់គ្លេស មានត្រីបាឡែនធំៗជាច្រើន បានងាប់អណ្ដែតពេញផ្ទៃទឹក។
ត្រីបានឡែន ១៦ក្បាលបានងាប់អណ្ដែតពេញផ្ទៃទឹក ក្នុងរដ្ឋ Pitttenweem ជិតតំបន់ St And-
rews ខណៈដែលក្រុមអ្នកជួសង្គ្រោះសត្វសមុទ្រ (Marine Life Rescue)នៃប្រទេសអង់គ្លេស
បាននិយថា ការស្លាប់ត្រីដ៏ច្រើនមិនធ្លាប់មានពីមុនមកនេះ មិនដឹងថាមកពីមូលហេតុអ្វី។
ការសន្និដ្ឋានដំបូងរបស់ក្រុមអាជ្ងាធរ បានអោយដឹងថា ការស្លាប់ត្រីបាឡែនធំៗ ដ៏ច្រើន
ទាំងនេះ គឺអាចបណ្ដាលមកពីការពុលជាតុហ្គាស ដែលកើតឡើងដោយសារ ការកំពប់
ព្រេងនៃកប៉ាល់ ឬនាវាដឹកទំនិញធំៗ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការសន្និដ្ឋាននេះ មិន
ទាន់ប្រាកដច្បាស់នៅឡើយទេ។ ហើយក្រុមប៉ូលីសបាននិយាយថា និងស្វែងរកមួលហេតុ
ពិតអោយឃើញដែរ។
ដោយ៖ រក្សា
ប្រភព៖ dailymail