CamNews

កីឡាអន្តរជាតិ 

ខ្សែ​បម្រើ Alex Teixeira ផ្លាស់​ទៅ​លេង​នៅ​ចិន ផ្តល់​ការ​ខក​ចិត្ត​ឲ្យ​ក្លឹប Liverpool

(ក្រុងគៀវ)៖ កីឡាករខ្សែប្រយុទ្ធ Alex Teixeira បានព្រមព្រៀងផ្លាស់ទៅលេងឲ្យក្លឹប Jiangsu Suning របស់ចិនផ្លូវការហើយ ក្រោមតម្លៃខ្លួន ៣៨.៤ លានផោន ជាមួយក្លឹប Shakhtar Donetsk របស់អ៊ុយក្រែន ធ្វើឲ្យក្លឹបនៅអង់គ្លេស Liverpool បន្តខកចិត្ត ដែលដំបូងឡើយក្រុមហង្ស ក្រហមបានដាក់សំណើទិញមុនគេ ។

សារព័ត៌មាន BBC បានផ្សាយថា កីឡាករខ្សែបម្រើប្រយុទ្ធក្នុងក្រុមជម្រើសជាតិប្រេស៊ីលខាងលើ បានចូលរួមលេងជា មួយអតីតកីឡាករ Chelsea, Ramires ក្នុងក្របខណ្ឌកំពូល Chinese Super League របស់ចិនដែរហើយ និងអតីតខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid, Jackson Martinez ដែលទើបតែផ្លាស់ទៅក្នុងរដូវកាលនេះដូចគ្នា ។

សូមបញ្ជាក់ថា តម្លៃនៃការផ្ទេរកីឡាករវ័យ២៦ឆ្នាំ Alex Terxeira នេះ គឺថ្លៃជាងគេបំផុតនៅក្នុងលីករបស់ចិន គ្រាដែល Martinez មានត្រឹមតែ ៣១លានផោនប៉ុណ្ណោះ ដែលបញ្ចប់ការផ្ទេរកាលពីដើមសប្តាហ៍នេះ បន្ទាប់ពីច្រើនចោលសំណើ របស់ Liverpool ដែលហ៊ានឲ្យថ្លៃតែ២៤ លានផោនប៉ុណ្ណោះ ។

Teixeira ជាតារាជើងស៊ុត១រូបនៅក្នុងក្លឹប Shakhtar Donetsk ដែលស៊ុតបញ្ចូលទីបាន២២គ្រាប់ ពីការចូលលងបាន ១៥ប្រកួត និងស៊ុតបាន៤ គ្រាប់ផងដែរ នៅក្នុង Champions League ក្នុងរដូវកាលឆ្នាំ២០១៥-២០១៦ នេះ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Alex Teixeira chelsea Liverpool