តើអ្នកមានការព្រួយបារម្ភអំពីទម្ងន់របស់អ្នកមែន ដែរឬទេ? តើអ្នកចង់បានរាងដ៏ស្រលូនស្រស់ស្អាត
ដូចនារីដទៃទៀត មែនទេ? តើអ្នកបានត្រឹមខ្លួនរួចហើយ ឬនៅ ដើម្បីប្រែក្លាយរាងកាយរបស់អ្នកឱ្យ
មានរាងសិចស៊ី និងទាក់ទាញ? ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួនដែលអាចជួយអ្នក ឱ្យមាន
រាងស្រលូនសិចស៊ី បានក្នុងរយៈពេលឆាប់រហ័ស។
១/ ទទួលអាហារតិចៗ ៥ ទៅ ៦ដង ឬ ទទួលទានចំនីអាហារ សំរាប់ទទួលទានលេង៖ ការ
ទទួលទានអាហារបែបនេះ គឺសំរាប់ជំនួសឱ្យអាហារបីពេល ធំៗ របស់អ្នក (ព្រឹក ថ្ងៃត្រង់ និង ល្ងាច)
ធ្វើបែបនេះ អាចជួយឱ្យអ្នកសម្រកទម្ងន់ បានយ៉ាងឆាប់រហ័ស។ យោងតាមការសិក្សាមួយ បង្ហាញ
ថា ការទទួលអាហារបីពេល ធំៗ ខាងលើ អាចធ្វើឱ្យអ្នកកើនឡើងនូវសារធាតុច្រើន ដែលធ្វើឱ្យអ្នក
ងាយស្រួលនឹងឡើងទម្ងន់។ ប៉ុន្តែ ប្រសិនអ្នក ទទួលទានអាហារតិចៗ ៥ ទៅ ៦ ក្នុងមួយថ្ងៃ ជំនួស
វិញ វានឹងជួយអ្នក កាត់បន្ថយកាត់ឆាប់ឃ្លាន និងជួយនឹងកាត់បន្ថយសារធាតុខ្លាញ់ក្នុងខ្លួនបានដល់
ទៅ ៣០ភាគរយៈ។
២/ ទឹក៖ ផឹកទឹកត្រជាក់ឱ្យបាន ៨កែវ ជារៀងរាល់ថ្ងៃ។ អ្នកត្រូវផឹកទឹកឱ្យបាន ១កែវ មុននឹងទទួល
ទានអាហារ និង មុនពេលទទួលទាន ចំនីអាហារផ្សេងៗ ដើម្បីកុំឱ្យអ្នកមានអារម្មណ៍ថា ឃ្លានខ្លាំង
ពេកនៅពេលដែលទទួលអាហារ។ ម្យ៉ាងវិញទៀត សូមកុំបន្ថែមជាតិផ្អែមទៅក្នុងកែវទឹករបស់អ្នក៕
ព័ត៌មានទាក់ទងនឹងការយល់ដឹងផ្សេងៗ៖
-អាហារពីរប្រភេទ កាត់បន្ថយស្រ្តេស បានឆាប់រហ័ស
-ពីរយ៉ាង ធ្វើឱ្យអ្នក ឆាប់ចូលគេង និង គេងលក់ស្កប់ស្កល់
-វិធីងាយៗ ព្យាបាលសក់ជ្រុះ និង ធ្វើឱ្យសរសៃររឹងមាំ ដោយធម្មជាតិ
-វិធីធ្វើម៉ាស បិទមុខឱ្យសម៉ដ្ឋ ភ្លឺរលោង តឹងណែន រយៈពេលខ្លី (មានវីដេអូ)
-វិធីងាយៗ បីយ៉ាង ធ្វើម៉ាសបិទមុខ កំចាត់មុន ស្នាមជាំ អុជខ្មៅ និង ធ្វើឱ្យស្បែកមុខសម៉ដ្ឋ ភ្លឺរលោង
ដោយ៖ វណ្ណៈ
ប្រភព៖ rd