យល់ដឹង៖ តាមការស្រាវជ្រាវមួយ របស់ក្រុមអ្នកវិទ្យសាស្រ្ដពិភពលោក បានអោយដឹងថា
មនុស្សអាចងាយនឹងកើតនូវជម្ងឺផ្សែងៗ បើសិនជាគេមិនចេះសំអាតកន្លែងគេង របស់គេ
អោយបានទៀតទាត់។
ក្រុមវេជ្ជបណ្ឌិតនៃចក្រភពអង់គ្លេស បានអោយដឹងថា ក្នុងប្រទេសអង់គ្លេស ពេលបច្ចុប្បន្ន
នេះ មានមនុស្សច្រើនណាស់ ជាពិសេស គឺមនុស្សស្រីដែលមានជម្ងឺ ហ៊ឺត តាអក និងហ៊ឺត
ធ្ងន់ធ្ងរ ខណៈដែលពួកគេមិនបាន បោកគក់ពូក ខ្នើយ និងភួយ ដែលគេដេកអស់រយៈពេល
ជាច្រើនខែ។
សំអាតគ្រែអោយបានល្អ ទោះបីជាក្នុងមន្ទីរពេទ្យក៏ដោយ
ការស្រាវជ្រាវមួយរកឃើញថា ក្នុងប្រទេសអង់គ្លេស ប៉ុន្នានឆ្នាំចុងក្រោយនេះ គឺមានមនុស្ស
ប្រមាណជា ២,០០០ នាក់ ដែលមានជម្ងឺ ដោយសារតែការខ្ជិល សំអាតកន្លែងគេង។ ប្រភព
ពីលោកគ្រូពេទ្យក៏បានបង្ហាញដែរថា ជម្ងឺហ៊ឺត ឬតាអក អាចកើតឡើងពីកន្លែងគគ្រិចនៃគ្រែ
បូករូមទាំងពូកគេមានការរូមភេទ ក្នុងស្ថានភាពមិនល្អទៀតផង(លើពូកកង្វក់)។
ដូច្នេះហើយ បានជាលោកវេជ្ជបណ្ឌិត បានផ្ដល់យោបល់ថា គ្រប់មនុស្សទាំងអស់ គួរណាស់
សំអាតគ្រែគេង អោយបានរាល់ មួយ ឬមួយខែកន្លះ ម្ដងផងដែរ៕
ដោយ៖ វត្ដី
ប្រភព៖ daylife