CamNews

ផលិតផលថ្មី 

Apple Watch ជាឈ្មោះពិត នៃនាឡេកាឆ្លាតវៃ របស់ Apple តម្លៃ ៣៤៩​ដុល្លារ

នាឡេកាឆ្លាតវៃដែលត្រូវបានគេរង់ចាំបំផុត ក៏ត្រូវបាន Apple ឧទ្ទេសនាម ប៉ុន្ដែ ឈ្មោះរបស់វា
មិនមែន iWatch នោះទេ ផលិតផលនេះ ត្រូវ Apple ដាក់ឈ្មោះថា Apple Watch។

នេះគឺជាឧបករណ៍មួយ ត្រូវបានឧទ្ទេសនាមថា “មានភាពឯកជនខ្ពស់បំផុត” មិនធ្លាប់មានពីមុន
មករបស់ Apple ។ Apple Watch ត្រូវបានផលិតឡើងក្នុងគោលដៅថែថែសុខភាព ដែលមាន
ប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់អ្នកប្រើប្រាស់។

Apple Watch មាន ២កំណែ ដោយមានទំហំផ្សេងៗគ្នា ហើយអតិថិជន អាចជ្រើសរើសខ្សែជ័រ
កៅស៊ូ ច្រើនពណ៌ ឬក៏លោហធាតុ ដូច្នេះតម្លៃរបស់វា ក៏ខុសគ្នា។ ក្រៅពីនេះ Apple Watch ក៏
មានកំណែប្រណិតពិសេសសម្រាប់អ្នកមាន ដោយវាប្រើប្រាស់មាស ១៨ការ៉ាត។

ផលិតផលនេះ មានអេក្រង់ថាច់ស្គ្រីន អាចតភ្ជាប់ជាមួយកុំព្យូទ័រ Mac និង iPhone, iPad ឬ iPod
Touch ។ ទន្ទឹមនឹងមុខងារសម្រាប់តាមដានសុខភាព Apple Watch ក៏បំពាក់បណ្ដា​កម្មវិធីមាន
ប្រយោជន៍ជាច្រើនផ្សេងទៀត ដូចជា ផែនទី មូលបត្រ អាកាសធាតុ នាឡេការោទ៍ម៉ោង និង
កម្មវិធី Siri ។ល។

Apple Watch នឹង​ត្រូវ​បាន​ដាក់​លក់​ជា​ផ្លូវ​ការ​ ចាប់​ពី​ដើម​ឆ្នាំ​ ២០១៥ ខាង​មុខ​ ដោយមាន​តម្ល
ចាប់​ពី​ ៣៤៩ ​ដុល្លារ​អាមេរិក​។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ techradar/time


Tags: Smartwatch Apple Watch