ក្រុមហ៊ុនលក់រាយ Best Buy បានប្រកាសកាលពីថ្ងៃពុធ ម្សិលមិញថា ខ្លួននឹងប្រមូលត្រឡប់វិញ
នូវថ្មរបស់ MacBook Pro ផលិតឡើងដោយ ATG ដែលបានលក់ទៅហើយអតិថិជន។
ក្រុមហ៊ុនបានបញ្ជាក់ថា ការប្រមូលមកវិញនេះ ដោយសារតែមានសេចក្ដីរាយការណ៍ ពីអតិថិជន
ថា ថ្មនោះផ្ទុះឆេះ នៅពេលកំពុងតែប្រើ។
យោងតាមគណៈកម្មាធិការ សុវត្ថិភាពផលិតផលអតិថិជន បានឲ្យដឹងថា មានសេចក្ដីរាយកាណ៍
ពីសំណាក់អ្នកដែលបានទិញថ្ម MacBook Pro ពីក្រុមហ៊ុន Best Buy ចំនួន ១៣នាក់បាននិយាយ
ដូចគ្នាថា ថ្មនោះឆេះពេលកំពុងប្រើ។
ក្រុមហ៊ុន Best Buy បាននិយាយថា នឹងធ្វើការប្ដូរជូនថ្មីវិញ ឬក៏ប្ដូរជាលុយក្នុងតម្លៃ ៥០ដុល្លារ
ហើយសម្រាប់អ្នកដែលមានបញ្ហា ក្រុមហ៊ុននឹងទទួលខុសត្រូវ។
គួរបញ្ជាក់ផងដែរថា ការប្រមូលមកវិញនេះ ក្រុមហ៊ុននឹងធ្វើការទំនាក់ទំនង ទៅកាន់អតិថិជន
ដែលបាន ទិញថ្មដោយផ្ទាល់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល