CamNews

ព័ត៌មានបច្ចេកវិទ្យា 

ស្មាត​ហ្វូន​អេក្រង់​ធំ និងលេបថប តម្លៃទាប កំពុងគំរាមដល់ជីវិត ថេប្លេត

នៅពេលដែលស្មាតហ្វូនអេក្រង់ធំ (ហ្វាប្លេត) និងកុំព្យូទ័រយួរដៃ តម្លៃទាប កាន់តែមានច្រើនឡើង
កុំព្យូទ័រ ថេប្លេត បែរជាមានភាពយឺតយ៉ាវ ក្នុងការបង្ហាញខ្លួន។

យោងតាម Digitimes ក្នុងឆ្នាំ ២០១៥ កុំព្យូទ័រថេប្លេត ដែលត្រូវលក់ចេញ នឹងមានចំនួនកាន់តែតិច ដោយសារវត្តមានរបស់កុំព្យូទ័រយួរដៃតម្លៃទាប និងស្មាតហ្វូនអេក្រង់ធំ នៅក្នុងទីផ្សារ។ របាយ
ការណ៍នេះក៏បានឱ្យដឹងថា ក្នុងដំណាក់ចុងឆ្នាំនេះ ថេប្លេតប្រភេទ នឹងត្រូវរងការគំរាមកំហែងពី
បណ្ដា លេបថប ដែលមានតម្លៃត្រឹម ១៩៩ដុល្លារ និងពីបណ្ដាក្រុមហ៊ុនផលុត លេបថប នៅសហ
រដ្ឋ​អាមេរិក។ កាលពីមុននេះ ថេប្លេត ៧អ៊ិន្ឈ៍ គ្រប់គ្រងចំណែកទីផ្សារ ដល់ទៅ ៧០% ប៉ុន្ដែ ពេល
នេះ ថយមកនៅ ៦០% ដោយសារស្មាតហ្វូនអេក្រង់ធំកើនឡើងច្រើន។

Chrombook របស់ Acer

 

ដោយសារត្រូវប្រកួតប្រជែងអំពីតម្លៃ ពី Chromebook បច្ចុប្បន្ន ក្រុមហ៊ុនមួយចំនួនដែលផលិត
លេបថប ដូចជា HP, Acer, Asus, Toshiba ជាដើម មានគម្រោងបញ្ចេញលក់នូវបណ្ដាឧបករណ៍
ដែលមានតម្លៃ ចាប់ពី ១៩៩ ដល់ ២៤៥ដុល្លារ ដំណើរការដោយ Windows ទន្ទឹមនឹងនេះ ពួកគេ
ក៏នឹង​បញ្ចុះតម្លៃផលិតផលដែលកំពុងចរាចរក្នុងទីផ្សារ។

Chromebook របស់ក្រុម​ហ៊ុន Acer និង Samsung កំពុងត្រូវបានដាក់លក់ក្នុងតម្លៃ ១៩៩ដុល្លារ
នៅអាមេរិក ខណៈដែល ឧបករណ៍ថាច់ស្គ្រីនអេក្រង់ ១១,៦អ៊ិន្ឈ៍ ដំណើរការដោយ Windows
របស់ Asus មានតម្លៃ ប្រហែល ២៤៩ដុល្លារ ឬលេបថប របស់ Toshiba ក៏មានតម្លៃប្រហែល
២៨០ដុល្លារ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Digitimes/Tech


Tags: Phablet laptop low price tablet