CamNews

ព័ត៌មានបច្ចេកវិទ្យា 

Acer បង្ហាញណែនាំ Laptop កូនកាត់ពីរម៉ូដែល ប្រើ Windows 10 តម្លៃថោក ចាប់ពី ១៩៩ដុល្លារ

Acer Switch V10 និង Acer Switch One V10 គឺជា Laptop កូនកាត់តម្លៃថោកពីរម៉ូដែល ( Laptop កាត់ Tablet) ទើបត្រូវបានក្រុមហ៊ុន Acer បង្ហាញណែនាំ នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ Computex 2016។ Laptop ទាំងពីរម៉ូដែលនេះប្រើប្រព័ន្ធប្រតិបត្តិការ Windows 10, chip Intel Atom Quad Core និងមានអេក្រង់ Tocuh IPS ទំហំ 10"។ Laptop ទាំងពីរនេះ នឹងធ្វើការដាក់លក់នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ ជាមួយនឹងតម្លៃលក់ចាប់ពី ១៩៩ដុល្លារ ដល់ ២៤៩ដុល្លារ នៅទីផ្សារអាមេរិចខាងជើង។


ក្នុងចំណោម Laptop ទាំងពីរម៉ូដែលនេះ Acer Switch V10 (model SW3-017) គឺជា Laptop មាន លក្ខណៈសម្បត្តិខ្ពស់ជាង សំបកមាន ៥ពណ៌ សម្រាប់ជ្រើសរើស និងមានបំពាក់ Sensor ស្គែនក្រយៅ ដៃ នៅផ្នែកខាងក្រោយ ដែលជារឿងមួយកម្របានឃើញ សម្រាប់ផលិតផលដ៏ពេញនិយមនេះ។ អេក្រង់របស់ Switch V10 ត្រូវបានស្រោបដោយកញ្ចក់ Gorilla Glass។ លក្ខណៈសម្បត្តិផ្សេងទៀតរួម មាន: SSD 32 ឬ 64 GB, មានកាមេរ៉ាពីរ (មុខ​ និងក្រោយ), Wi-Fi ac Dual-Band និងរន្ធ USB-C។ Laptop នេះនឹងមានតម្លៃលក់ ២៤៩ ដុល្លារ នៅសហរដ្ឋអាមេរិច។

ចំណែក Acer Switch One 10 (SW1-011) មានតម្លៃលក់តែ ១៩៩ ដុល្លារទេ ប៉ុន្តែ Acer នៅមិនទាន់ បង្ហាញអស់ពីព័ត៌មានលក្ខណៈសម្បត្តិរបស់វា នៅឡើយទេ។ យើងគ្រាន់តែដឹងថា Laptop នេះប្រើ ប្រាស់ SSD មានកាមេរ៉ាពីរ រន្ធបន្ថែមមេម៉ូរីកាត microSD និងមានរន្ធ HDMI ព្រមទាំងរន្ធ USB ផងដែរ។ Laptop កូនកាត់ទាំងពីរម៉ូដែលនេះ សុទ្ធតែមានអេក្រង់ប្រភេទដាច់ ពីក្តារចុច (អាចដោះ​ចេញបាន) ដែលអាចឲ្យអ្នកប្រើប្រាស់ ប្រើជាទម្រង់ Tablet ក៏បាន ឬប្រើជាទម្រង់ Laptop ក៏បាន៕


- អានអត្ថបទ៖ Asus បង្ហាញណែនាំ Laptop ZenBook 3, ស្តើងជាង ស្រាលជាង MacBook 12 ប៉ុន្តែខ្លាំងជាង MacBook Air

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Anandtech, Tinhte


Tags: Acer Laptop Switch V10 Switch One 10 Hightech