ថែប្ល៊េត Galaxy ប្រើ Windows 10 របស់ Samsung, TabPro S ដែលត្រូវបានក្រុមហ៊ុនបង្ហាញណែនាំកាលពីខែមករា ឆ្នាំ២០១៦ ទើបតែបានអាប់ឌេតឡើងម៉ូដែល Gold Edition (ពណ៌មាស) ទន្ទឹមនឹងនោះវាក៏បានដំឡើងទំហំ RAM ពី 4 GB ឡើងទៅ 8 GB និង SSD ពី 128 GB ឡើង 256 GB។
ថែប្ល៊េតម៉ូដែលថ្មីនេះ ដាក់លក់ចាប់ពីថ្ងៃនេះតទៅហើយ ក្នុងតម្លៃ ៩៩៩,៩៩ ដុល្លារ (តម្លៃក្នុងតំបន់)។ សម្រាប់ម៉ូដែលចាស់ដែលមានទំហំ RAM 4GB និង SSD 128GB ក៏នៅតែបន្តដាក់លក់ ប៉ុន្តែតម្លៃ ថោកជាងពេលមុន ១០០ ដុល្លារ ពោលគឺនៅសល់ ៧៩៩,៩៩ ដុល្លារ។
ក្រៅតែពីពណ៌ទឹកមាស និងដំឡើងទំហំ RAM/SSD លក្ខណៈសម្បត្តិនៅសល់ផ្សេងទៀត នៅតែរក្សាដូចម៉ូដែលដើមដដែល ដែលរួមមាន អេក្រង់ Super AMOLED 12" 2K, CPU Intel Core M3, USB-C និងថ្ម 5200 mAh។
លក្ខណៈសម្បត្តិទូទៅរបស់ Samsung Galaxy TabPro S Gold Edition:
+ Model: SM-W700NZDBXAR
+ OS: Windows 10 Home
+ CPU: Intel Core M3, 2.2 GHz
+ អេក្រង់ទំហំ 12" Super AMOLED, 2.160 x 1.440
+ តំណភ្ជាប់: Wi-Fi a/b/g/n/ac (Dual-Band, VHT80 MIMO), BT 4.1, USB-C
+ Camera ក្រោយ 5 MP, AF, ថតវីដេអូ 1.920x1.080
+ Camera មុខ: 5 MP
+ RAM: 8 GB
+ SSD: 256 GB
+ ថាមពលថ្ម: 5200 mAh អាចប្រើប្រាស់បាន ១០,៥ ម៉ោង
- តាមពិត Nokia D1C មិនមែនជាស្មាតហ្វូនទេ តែវាជា Tablet 13,8-inch, Full HD, RAM 3GB, camera 16MP/8MP?
ប្រែសម្រួល៖ មង្គល
ប្រភព៖ Samsung, Tinhte