CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple ទទួលបាន ប័ណ្ណប៉ាតង់ ស្តីពីបច្ចេកវិទ្យា សាកថ្មអត់ខ្សែ

កាលពីពេលថ្មីនេះ ការិយាល័យ ពាណិជ្ជសញ្ញា និងសិទ្ធិនិពន្ធ (Trademark and Copyright) សហរដ្ឋអាមេរិច បានផ្តល់ជាផ្លូវការ នូវការបញ្ជាក់ទទួលយក បច្ចេកវិទ្យា សាកអត់ខ្សែ របស់ Apple។ ខ្លឹមសារនៃប័ណ្ណប៉ាតង់នេះ បានរៀបរាប់ពី វិធីសាស្រ្តមួ ដែលក្នុងនោះអ្នកប្រើប្រាស់ អាចសាកថ្ម ឧបករណ៍ណាមួយ ក៏បានរបស់ក្រុមហ៊ុន តាំងពីឧបករណ៍ Mobile រហូតដល់ កុំព្យូទ័រលើតុ តាមរយះដុំសាក​ អត់ខ្សែមួយ។

តាមរយះដ្យាក្រាមដែល Patently Apple បានមកពីផ្នែកមួយនៃខ្លឹមសាររបស់ប័ណ្ណប៉ាតង់នេះ បានឲ្យឃើញថា កុំព្យូទ័រលើតុ iMac មួយ រួមនឹង Keyboard, Mouse និងឧបករណ៍ស្តាប់តន្រ្តី iPod មួយ សុទ្ធតែត្រូវបានសាកថ្ម ពីឆ្នាំងសាកអត់ខ្សែមួយ។

តាមរយះប៉ាតង់នេះ បញ្ជាក់បានថា បណ្តាអ្នកគាំទ្រ ប្រើប្រាស់ផលិតផល Apple នឹងអាចសាក ថ្មដល់ឧបករណ៍របស់ខ្លួន ដោយមិនចាំបាច់មានខ្សែ ដូចមុនទៀត ក្នុងពេលឆាប់ៗខាងមុខនេះ។

ក្រៅតែពីប៉ាតង់សាកថ្មអត់ខ្សែខាងលើ Apple នៅទទួលបានប៉ាតង់មួយចំនួនទៀតផងដែរ ដូចជា គំរូរចនាម៉ូត Mac Pro ជំនាន់ថ្មី និង iPad ជំនាន់ថ្មី ដែលត្រូវបានបំពាក់បន្ថែមនូវ Wi-Fi និងតំណ ភ្ជាប់ 4G LTE៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: Apple Patent Wireless charging Technology