អាមេរិក៖ បើតាមការអោយដឹងពីគេហទំព័រ newsday ដែលចុះផ្សាយកាលពីពេលថ្មីៗនេះ
ថា លោកវេជ្ជបណ្ឌិតដ៏ចំណានម្នាក់ បានព្យាយាមសម្រាលកូនរបស់គាត់ នៅក្នុងចំណត
រថយន្ដ ក្នុងមណ្ឌលសុខភាពមួយរហូតបានសម្រេច។
លោកវេជ្ជបណ្ឌិត Timnothy Hawkes មានវ័យប្រហែលជា ៣៧ឆ្នាំបាននិយាយថា លោក
ពិតជាមានការលោកស្ដាយដែរ ខណៈដែលលោកមិនអាចបញ្ជូនភរិយារបស់លោក អោយ
បានទាន់ពេលវេលា ហើយចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។
លោកបានបន្ដថា វាជារឿងមួយមិនល្អដែរ ដែលបណ្ដាលអោយទារកកើតនូវកន្លែងបែប
នេះ តែនៅពេលដែលគាត់មកដល់មណ្ឌលសុខភាព Broward Health Medical Center
ប៉ែកខាងត្បូងរដ្ឋ Florida បន្ទប់សង្រ្គោះបន្ទាន់កំពុងជាប់រវល់ ដូច្នេះដំណើររបស់ទារកតូច
នេះមិនអាចនៅបាន គេកើតមកតាមសម្រួល។ ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះ គាត់
សប្បាយចិត្ដវិញហើយ ព្រោះទារកនិងម្ដាយបានសុខសប្បាយទាំងអស់គ្នា។
នៅពេលឆ្លងទន្លេម្ដងៗ មាតាគឺមានការភ័យខ្លាច និងឈឺចាប់ណាស់ ដូច្នេះ យើងជាស្វាមី
ត្រូវតែមានទំនួលខុសត្រូវអោយបានខ្ពស់ នៅពេលដែលបុត្រាបុត្រាជិតគ្រប់ខែ។ នេះជាវី
ដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ វត្ដី
ប្រភព៖ newsday