ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ ជាទំព័រប្រវត្តិសាស្រ្ត ថ្ងៃ ០៩ ខែ ០៩ ឆ្នាំ ២០១៥ នេះ នៅ សាល Bill Graham Civic Auditorium ក្នុង ទីក្រុង San Francisco រដ្ឋ Carlifornia សហរដ្ឋ អាមេរិក ក្រុមហ៊ុន Apple ដែលមានលោក Tim Cook ជានាយកប្រតិបត្តិនោះ បានធ្វើអោយ ពិភពលោកមានភាពភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹង កម្មវិធីផ្លូវការ រយៈពេលជាង ២ ម៉ោងពេញ ឧទ្ទេសនាម Device ថ្មីៗ ពីក្រុមហ៊ុន Apple ក្នុងនោះ រួមមានដូចជា Apple TV, Ipad Pro និង Device ចុង ក្រោយដែលពិភពលោកទន្ទឹងរង់ចាំ នោះគឺ iPhone 6s និង iPhone 6s Plus ។
គួរបញ្ជាក់ថា iPhone 6s និង iPhone 6s Plus ម៉ូដែល ទាំងពីរមាន ៤ពណ៌រួមមានពណ៌ទឹកប្រាក់ ពណ៌មាន ពណ៌ប្រផេះ និង ពណ៌ផ្កាឈូកដិត ជាមួយនឹង អេក្រង់ Retina ខណៈ iPhone 6s មាន ទំហំអេក្រង់ ៤.៧អ៊ីញ និង iPhone 6s Plus មានទំហំអេក្រង់ ដល់ទៅ ៥.៥អ៊ីញ ។
អ្វីដែលរឹតតែអស្ចារ្យនោះគឺថា Device ថ្មី ពីក្រុមហ៊ុន Apple ទាំងនេះ គឺភ្ជាប់ជាមួយនឹង 64-bit A9 Chip របស់ Apple និង M9 Coprocessor ព្រមជាមួយនឹង Touch ID ជំនាន់ថ្មី ដែលធ្វើអោយ Fin - gerprint ដើរលឿនជាងមុនរហូតដល់ទៅ២ដង ដោយឡែក កំណែអង្គចងចាំ មិន មានករណី ខុស ពីម៉ូដែលមុនៗនោះទេ ពោល 16G 64G និង 128G ។ បន្ថែមពីលើនេះ Device ថ្មី ទាំង ២ នេះ នឹង ដំណើរការលើប្រព័ន្ធប្រតិបត្តិការ របស់ Apple ជំនាន់ទី ៩ នោះគឺ IOS9 យ៉ាងណាមិញ បើនិយាយ ដល់ ពីបចេ្ចកវិទ្យានៃការផ្តិតរូបភាព ក្រុមហ៊ុន Apple បំពាក់កាមេរ៉ាទំហំ 4K លើទូរស័ព្ទរបស់ខ្លួន។ iPhone 6s និង iPhone 6s Plus ត្រូវបានបំពាក់កាមេរ៉ាជំនាន់ថ្មីទំហំ ១២MP និង កាមេរ៉ា មុខទំហំ ៥MP ហើយបានប្រើប្រាស់បច្ចេកវិទ្យាដូចមុនដែរ រួមមាន Panorama និង មុខងារ កាត់បន្ថយភាពញ័រដៃ OSI និង HDR ។ Live Photo និង 3D Touch ដែល ធ្វើ អោយរូបភាពរបស់ អស់លោកអ្នក ក៏ដូចជា ការចុចដោយផ្ទាល់នៅលើ ទូរស័ព្ទស្មាតហ្វូន នេះ មានភាពរស់រវើកជាខ្លាំង ។
គួររំឮកថា ម៉ូដែលទាំងពីនេះ និងត្រូវដាក់លក់នៅថ្ងៃទី ២៥ កញ្ញា ហើយការកក់ទុក ក៏ដូចជា បញ្ជា ទិញទុកមុន នឹងមានសុពលភាព ចាប់ពីថ្ងៃទី ១២ ខែ កញ្ញា ខាងមុខនេះ ៕
*ប្រៀបធៀប
ប្រែសម្រួល ៖ កុសល
ប្រភព ៖ Cnet, Apple, telegraph