CamNews

ទូរស័ព្ទ 

iPhone 6 មានតម្លៃ ១.២៥២ ដុល្លារ សម្រាប់កំណែ 5,5 inch និង ៩៨៨ដុល្លារ សម្រាប់​​កំណែ 4,7 inch

ថ្មីៗនេះ រូបភាពនៃហាងមួយ របស់ក្រុមហ៊ុនអ៊ីនធឺរណែត អ៊ីតាលី ដែលដាក់តាំង iPhone 6 បាន
បង្ហាញខ្លួននៅលើ អ៊ីនធឺរណែត។ ស្មាតហ្វូននេះ អាចនឹងត្រូវបានលក់ក្នុងតម្លៃថ្លៃ នៅអឺរ៉ុប។

នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ Apple នឹងឧទ្ទេសនាមជាផ្លូវការនូវម៉ូដែល iPhone ថ្មីរបស់ខ្លួន
ដូច្នេះ នៅលើទំព័រសារព័ត៌មាននានា មានការចុះផ្សាយកាន់តែច្រើន ស្ដីអំពីស្មាតហ្វូននេះ ក្នុង
នោះក៏មាន iPhone ក្លែងក្លាយដំណើរការដោយ Android ឬក៏រូបភាពកំណែ mock up ពីបណ្ដា
ប្រទេសនានា។

កន្លងទៅនេះដែរ នៅលើអ៊ីនធឺរណែត មានរូបភាពមួយនៃហាងទូរស័ព្ទរបស់ក្រុមហ៊ុនអ៊ីនធឺរ
ណែត TIM Mobile នៅអ៊ីតាលី គេឃើញមានដាក់តាំងស្មាតហ្វូនមួយប្រភេទ ដែលដូចទៅនឹង
រូបភាពបែកធ្លាយនៃ iPhone 6 ក្នុងរយៈពេលកន្លងមក រួមនឹងឧបករណ៍មួយចំនួន ក្នុងទូរកញ្ចក់។
តាមការសន្និដ្ឋាន នេះអាចគ្រាន់តែជាកំណែក្លែងក្លាយ ដំណើរការដោយ Android យកគំរូតាម
iPhone 6 តែប៉ុណ្ណោះ។

ចំណែកទំព័រ nowhereelse បានចេញផ្សាយនូវបណ្ដារូបភាពមួយចំនួន ក្នុងនោះ មានបន្ទះដាក់
ស៊ីម និងប៊ូតុង Home នៅលើស្មាតហ្វូនថ្មីរបស់ Apple ។ ទំព័រនេះក៏ឱ្យដឹងថា iPhone 6 នឹងមាន
៣ពណ៌ គឺ ពណ៌ប្រាក់ ពណ៌ប្រផេះ និងពណ៌ទឹកមាស។

ចំណែករូបភាពមួយទៀត បង្ហាញអំពីឡូហ្គូ របស់ Apple ៖ ឡូហ្គូត្រូវបានគេបោះពុម្ភដោយឡែក
ជំនួសឱ្យការព្រីនផ្ទាល់នៅលើខ្នងទូរស័ព្ទ ដែលប្រការនេះ បញ្ជាក់ថា iPhone 6 នឹងមិនមានឡូហ្គូ
បញ្ចេញពន្លឺ ដូចទៅនឹងពាក្យចចាមអារ៉ាមនោះទេ។

ទំព័រ Phone Arena វិញ ឱ្យដឹងថា Apple កំពុងជជែកជាមួយ Telefonica ដែលជាក្រុមហ៊ុនអ៊ីនធឺរ
ណែតមួយ នៅអឺរ៉ុប ដើម្បីចែកចាយ iPhone 6 កំណែ 4,7 inch ក្នុងតម្លៃ ៧៥០អឺរ៉ូ (ប្រហែល
៩៨៨ដុល្លារអាមេរិក) ដោយមិនមានភ្ជាប់ជាមួយនឹងកិច្ចសន្យាអ្វីទាំងអស់ ដូច្នេះ វាផ្ទុយទៅនឹង
ដំណឹងចចាមអារ៉ាមដែលថា iPhone 6 នឹងមានតម្លៃ ៦៥០ដុល្លារ នៅអឺរ៉ុប។

ចំណែក iPhone 6 កំណែ 5,5 inch វិញ ប្រភពសុំមិនបញ្ចេញឈ្មោះមួយ ឱ្យដឹងថា ក្រុមហ៊ុនអ៊ីន
ធឺរណែត Telefonica ដដែលនេះ នឹងដាក់លក់វា ក្នុងតម្លៃ ៩៥០អឺរ៉ូ (ប្រហែល ១.២៥២ដុល្លារ)
ក្នុងមួយគ្រឿង៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Phone Arena



Tags: iPhone 6 Italy TIM Mobile Telefonica