CamNews

ទូរស័ព្ទ 

iPhone 6 នៅពេលចង់លក់វិញ ទទួលបានតម្លៃ ជាង iPhone ម៉ូដែលផ្សេងៗទៀត

តាមប្រភពព័ត៌មានពីអ្នកជំនាញវិភាគ Gene Munster បានឲ្យដឹងថា iPhone 6 ដែលបានប្រើប្រាស់
ហើយ នៅពេលដែលចង់យកទៅលក់វិញ គឺមានតម្លៃជាងបណ្តាស៊េរី iPhone ដទៃផ្សេងទៀត។

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៤ Apple បង្កើតបានឯក្កត្តកម្មមួយ នៅពេលដែលលក់បាន iPhone ចំនួន ដល់ទៅ ៧៤,៥ លានគ្រឿង ពោលខ្ពស់ជាង ៤៦% បើប្រៀបទៅនឹងត្រីមាសដូចគ្នា កាលពីឆ្នាំ ២០១៣។

បន្ទាប់បង្ហាញខ្លួននៅលើទីផ្សារបាន ៩ខែ iPhone 6 ដែលបានប្រើប្រាស់ហើយ មានតម្លៃលក់ស្មើ ៧២% បើប្រៀបជាមួយ iPhone 6 ថ្មី (តម្លៃលក់នៅលើ eBay) ។ ក្នុងនោះ iPhone 5S និង 5C ដែលប្រើប្រាស់ ហើយ មានតម្លៃលក់ស្មើ ៦៥% និង ៥៣% បើប្រៀបនឹងស្មាតហ្វូនថ្មី។

អាន៖ ស្មាតហ្វូនប្រើ Chip 10 Core នឹងបង្ហាញខ្លួន នៅខែតុលា ឆ្នាំនេះហើយ

iPhone 6, iPhone 6 Plus ដែលបានប្រើប្រាស់ហើយ ពេលលក់វិញ ទទួលបានតម្លៃ ខុសពីបណ្តា iPhone មុនៗ (រូបភាព៖ The Verge)

នៅប្រទេសចិន មានលទ្ធផលប្រហាក់ប្រហែលនឹងលទ្ធផលខាងលើដែរ នេះបើតាមគេហទំព័រលក់
ទំនិញ អញឡាន Taobao។ សហរដ្ឋអាមេរិច និងចិន គឺជាទីផ្សារពីរដែលលក់ iPhone បានច្រើនជាងគេ នៅលើពិភពលោក។

អាន៖ iPhone ថ្មី នឹងលែងមានខ្សែជ័រប្លាស្ទិចកាត់ទទឹង តួនៃស្មាតហ្វូនទៀតហើយ

អ្នកជំនាញវិភាគ Gene Munster បានបន្ថែមឲ្យដឹងថា លទ្ធផលខាងលើ វាគ្រាន់តែជាឯកសារយោង ប៉ុណ្ណោះ។ សម្រាប់ពេលបច្ចុប្បន្ន គាត់បានប៉ាន់ប្រមាណថា បរិមាណលក់ iPhone អាចកើនឡើងដល់ ៤៦លានគ្រឿង បើប្រៀបជាមួយនឹងត្រីមាសដូចគ្នា កាលពីឆ្នាំមុនដែលទទួលបានតែ ៣៥,២ លាន គ្រឿង។ នៅក្នុងត្រីមាសបន្ទាប់ បណ្តាអ្នកជំនាញវិភាគបានប៉ាន់ប្រមាណថា តម្រូវការប្រើប្រាស់ iPhone នឹងនៅតែស្ថិតក្នុងកំរិតខ្ពស់ ហើយ Apple នឹងលក់ចេញបានប្រហែល ៤៣,៥ លានគ្រឿង ខ្ពស់ជាងកំរិត ៣៩,៥ លានគ្រឿង បរិមាណលក់ចេញនៅពេលវេលាដូចគ្នា កាលពីឆ្នាំមុន៕

អាន៖ បែកធ្លាយហេតុផលដែល Apple ផលិត iPhone ពណ៌ទឹកមាស

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ PhoneArena, Zing


Tags: iPhone 6 Apple Smartphone Hightech