កាលពីពេលថ្មីៗកន្លងទៅនេះ គណនី YouTube EverythingApplePro បានធ្វើការពិសោធន៍ដ៏គួរឲ្យ ចាប់អារម្មណ៍មួយ និងចំណាយច្រើនគួរសម ពាក់ព័ន្ធទៅនឹង iPhone ដើម្បីរកចម្លើយឆ្លើយតបនឹង សំណួរដែលសួរថា តើ iPhone ប៉ុន្មានគ្រឿងទើបអាចទប់ជាប់ គ្រាប់ដែលបាញ់ចេញពីកាំភ្លើង AK-74? ការពិសោធន៍នេះ ត្រូវបានគេអនុវត្តដោយរៀប iPhone ដាក់បញ្ឈរក្បែរគ្នា ហើយបាញ់បន្តបន្ទាប់គ្នា ទៅលើស្មាតហ្វូនទាំងនោះ នៅរយះចម្ងាយដ៏ជិតមួយ។
អាន៖ Facebook ត្រូវបាននារីវ័យក្មេងម្នាក់ប្តឹង ដោយសារតែអនុញ្ញាតឲ្យចែកចាយ វីដេអូសិចរបស់នាង
អ្នកពិសោធន៍បានឲ្យដឹងថា នៅក្នុងចំណោម iPhone ទាំងនោះ គឺមាន iPhone 6 ក្លែងក្លាយមួយ។ ក្នុងនោះពួកយើងក៏អាចមើលឃើញយ៉ាងច្បស់នូវវត្តមានរបស់ Samsung Galaxy S6 Edge មួយ គ្រឿងដែលបានត្រូវបានគេដាក់នៅទីតាំងចុងក្រោយគេ ក្នុងការពិសោធន៍នោះ ដូច្នេះហើយស្មាតហ្វូន របស់ Samsung មានសំណាង មិនត្រូវខូចខាតអ្វីនោះទេ។
អាន៖ អុញនោះ! iPhone ក៏មានបញ្ហា Error ជាប់ "គាំងស្គ្រីនពណ៌ខៀវ" ដែរ