CamNews

ផលិតផលថ្មី 

ទៅ​លេង​កូរ៉េ​ខាង​ត្បូង កុំភ្លេច​ទៅជួប​មនុស្ស​យន្ត​គួរ​ឲ្យ​ស្រលាញ់ទាំង​នេះ

នៅ​ពេល​ដែល​អ្នក​ទៅ​ដល់​ព្រលាន​យន្ត​ហោះ INCHEON អ្នក​ប្រាកដ​ជា​ឃើញមនុស្ស​យន្ត​កម្ពស់​ប្រមាណ ១៤០ស.ម កំពុង​តែ​ផ្តល់​ព័ត៌​ផ្សេងៗ ទៅកាន់​ភ្ញៀវ​ទេសចរ និង​សម្អាត​ឥដ្ឋការ៉ូ​ផង​ដែរ។​

មនុស្ស​យន្តទាំងនោះ​មាន​ឈោ្មះ​ថា Troika ផលិត​ដោយ​ក្រុមហ៊ុន LG Electronics ដែល​អាច​ប្រាប់​អ្នក​ដំណើរ​ពី​ boarding gates ដើម្បី​កុំ​ឲ្យ​ពួក​គេ​ខក​ជើង​ហោះ​ហើរ។​ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​ជួយ​សម្អាត​ឥដ្ឋ​ការ៉ូ​ ជំនួស​អ្នក​អនាម័យ​ផង​ដែរ។​

មនុស្ស​យន្ត Troika ដែល​មាន​ទំហំប្រហាក់ប្រហែល​ក្មេង​ជំទង់ បំពាក់​ទៅ​ដោយ​អេក្រង់​ចតុកោណ​កែង នៅ​ខាង​មុខ សម្រាប់​បង្ហាញ​នូវ​ព័ត៌មាន​នៃ​ជើង​ហោះ​ហើរ ផែនទី​របស់​ព្រលានយន្ត​ហោះ និង​អាកាសធាតុ​ជា​ដើម។




អ្នក​ដំណើរ​អាច​ដាក់​ សំបុត្រ​យន្ត​ទៅ​ក្នុង​ម៉ាស៊ីន​ស្កេន ដើម្បី​ដឹង​ពី​ព័ត៌មាន​នៃ​ការ​ហោះ​ហើរ។ ហើយ​មនុស្ស​យន្ត Troika ថែម​ទាំង​អាច​នាំ​អ្នក​ទៅ​កាន់​ boarding gate ផង​ដែរ។​

ឥលូវ​នេះ ប្រទេសកូរ៉េ​ខាង​ត្បូងក៏​ពូកែ​ខាង​បច្ចេកវិទ្យា មិន​ចាញ់​ប្រទេស​ជិត​ខាង​ប៉ុន្មាន​ឡើយ។ កាល​ពី​ឆ្នាំ ២០១៥ ក្រុម​ KAIST ​កូរ៉េ​ខាង​ត្បូង បាន​ឈ្នះ​ការ​ប្រកួត​រ៉ូប៉ូត​ លើ​ប្រទេស​អាមេរិក និង​ជប៉ុន​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​បង្កើត​មនុស្ស​យន្ត​នេះ​ឡើង មិន​មែន​ដើម្បីជំនួសកម្លាំង​ពលកម្ម​មនុស្ស​ទេ ប៉ុន្តែ​ដើម្បីជួយ​តែ​ប៉ុណ្ណោះ ជា​ពិសេសសម្រាប់​វេន​យប់​ ៕






ប្រែសម្រួល៖ High 

ប្រភព៖ AP



Tags: International news