CamNews

ជីវិត និងការងារ 

សាឡាង Sewol ៖ សិស្សប្រុសស្រីមួយគូ ស៊ូស្លាប់ក៏មិនចង់បែក ដោយចងអាវពោងជាប់នឹងគ្នា

កាលពីថ្ងៃទី ២៤កន្លងទៅ ក្រុមអ្នកមុជទឹក បានរកឃើញសិស្សមួយគូ ស្លាប់ក្នុងឥរិយាបទ មិនបែក
ពីគ្នា  នៅក្នុងគ្រោះថ្នាក់លិចសាឡាង   នៅកូរ៉េខាងត្បូង។ ទិដ្ឋភាពនេះ   បានធ្វើឱ្យក្រុមអ្នកជួយ
សង្គ្រោះ ខ្លោចចិត្ត និងអាណិតពួកគេកាន់តែខ្លាំង។

អ្នកមុជទឹកឱ្យដឹងថា មុនពេលទៅកាន់ពិភពឯនាយ សិស្សសាលាមួយគូ រួមមាន សិស្សប្រុសម្នាក់
និងស្រីម្នាក់ បានចងខ្សែអាវពោងទាំង ២ ឱ្យជាប់គ្នា ដើម្បីជួយពួកគេ មិនឱ្យបែកគ្នា នៅពេលត្រូវ
រលក សមុទ្របោកខ្ទប់មកលើសាឡាង។

អ្នកមុជទឹកដដែល បានថ្លែងថា នៅពេលខ្លួនព្យាយាម ជែកចូលទៅខាងក្នុងសាឡាង ដែលនៅទី
នោះ មានសភាពងងឹត គាត់ក៏បានប្រទះឃើញសាកសពមួយគូនេះ។ សិស្សប្រុស ស្លៀកខោខៅ
ប៊ោយ និងពាក់អាវពោង។ ក្រោយពីធ្មេចភ្នែក សំពះ សម្ដែងការអាណិតអាសូរចំពោះសិស្សម្នាក់
នេះ អ្នកមុជទឹក ក៏បានចាប់ផ្ដើមនាំសាកសពនេះ ចេញមកក្រៅ ប៉ុន្ដែមិនអាចទៅរួច។ លោកក៏បាន
រកមើលបន្ថែម ទើបឃើញថា មានសាកសពសិស្សស្រីម្នាក់ទៀតនៅក្បែរនោះ។

ក្នុងអារម្មណ៍រំជួលចិត្ត អ្នកមុជទឹកថ្លែងថា “នៅចំពោះមុខការស្លាប់ដែលជិតមកដល់ ក្មេងទាំងនេះ ប្រាកដជាមានការភ័យខ្លាច់ខ្លាំងណាស់។ ប្រហែលចង់នាំគ្នាឆ្លងកាត់ភាពភ័យខ្លាច ដើម្បីសង្គ្រោះ
គ្នា ទើបពួកគេចងខ្សែអាវពោងជាមួយគ្នា។ ខ្ញុំគិតថា សិស្សទាំង ២រូបនេះ មិនចង់បែកគ្នា នៅ
ពេលសាឡាងកំពុងជួបគ្រោះថ្នាក់”។

បន្ទាប់មក អ្នកមុជទឹកអាយុ ៥៣ឆ្នាំនេះ ក៏បានហៅក្រុមរបស់ខ្លួន ឱ្យចូលមកជួយនាំសាកសពឡើង
គោក។ ក្រោយពីបានឡើងគោក អ្នកមុជទឹកនេះ បានប្រញាប់ ឱ្យទូរស័ព្ទទៅកាន់កូនស្រីរបស់ខ្លួន
ដោយគ្រាន់តែសួរថា “កូនសុខសប្បាយទេ មែនទេ? ពុករន្ធត់ចិត្តខ្លាំងណាស់” ហើយក៏បានរៀប រាប់ប្រាប់ហេតុការណ៍ដែលខ្លួនទើបជួបប្រទះនេះ ដល់កូន។

សិស្សសាលា និងគ្រូបង្រៀននៃសាលាមធ្យមសិក្សា Danwon បានបាត់បង់ជីវិត ឬក៏បាត់ខ្លួន នៅ
ក្នុងករណីគ្រោះថ្នាក់ក្រឡាប់សាឡាង ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ដ្រនៃសម័យសន្ដិភាព នៅកូរ៉េ
ខាងត្បូង។ រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ បានកើនដល់ ១៨៧នាក់ ខណៈដែលមាន
ប្រហែល ១១៥នាក់ផ្សេងទៀត កំពុងបាត់ខ្លួន។ ប៉ុន្ដែ តាមព័ត៌មានចុងក្រោយ ឱ្យដឹងថា ចំនួន
មនុស្ស ដែលបានធ្វើដំណើរតាមសាឡាងនេះ អាចនឹងមានចំនួន ដល់ទៅ ជិត ៥០០នាក់។

ស្ថាន​ភាព​សាឡាង​ នា​ពេល​បច្ចុប្បន្ន


មន្ដ្រីម្នាក់ បានថ្លែងថា ពួកគេបានរកឃើញសំបុត្រដែលមិនមានការចុះឈ្មោះត្រឹមត្រូវ រាប់សិប
ដែលសំបុត្រនេះ អាចត្រូវបានក្រុមហ៊ុនបង្កើតឡើង ដើម្បីលក់ឱ្យអ្នកដំណើរខុសច្បាប់។ ធ្វើបែប
នេះ ក្រុមហ៊ុននឹងបានចំណេញផ្នែកពន្ធដា ដោយសារពួកគេរាយការណ៍តែចំនួនអ្នកដំណើរដែល
បានទិញសំបុត្រស្របច្បាប់។

ដូច្នេះ ចំនួនមនុស្សដែលកំពុងបាត់ខ្លួន គឺមិនមែន ១១៥នាក់នោះទេ ប៉ុន្ដែ វាមានចំនួនច្រើនជាង
នេះ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ reuters


Tags: Korean ferry Sewol