ដោយមានកាំភ្លើង submachine នៅក្នុងដៃ ក្រុមចោរប្លន់ បានសម្រុកចូលទៅក្នុងរោងចក្រ និង
គ្រប់គ្រងបុគ្គលិកនៅទីនោះ ដោយងាយស្រួល ប៉ុន្ដែ មិនបានសម្លាប់បុគ្គលិកណាម្នាក់នោះទេ។
យោងតាមព័ត៌មានដែលទើបតែចុះផ្សាយនៅលើទំព័រ ZDNet ឱ្យដឹងថា មានករណីប្លន់ដ៏អស្ចារ្យ
មួយ បានកើតឡើង ក្នុងរោងចក្រ Samsung នៅឯ ប្រេហ្សីល ជាប្រទេសដែលកំពុងមានការ
ប្រកួតបាល់ទាត់ធំបំផុតក្នុងពិភពលោក World Cup 2014 ។
ក្រុមចោរប្លន់នេះ មានគ្នាប្រហែល ២០នាក់ បានសម្រុកចូលរោងចក្ររបស់ Samsung និងបាន
ប្លន់យករថយន្ដដឹកទំនិញ ចំនួន ៧គ្រឿង ដែលនៅក្នុងរថយន្ដទាំងនោះ ផ្ទុកពេញទៅដោយ
ផលិតផលសម្រេច ដូចជា កុំព្យូទ័រយួរដៃ ស្មាតហ្វូន និង ថេប្លេត។ អ្វីដែលគួរឱ្យយកចិត្តទុក
ដាក់នោះ គឺថា ក្នុងរោងចក្រ មានបុគ្គលិក Samsung ប្រហែល ២០០នាក់ កំពុងតែធ្វើការ នៅ
ពេលមានការប្លន់កើតឡើង។
យ៉ាងនេះក្ដី ក្រុមចោរប្លន់មួយចំនួន ត្រូវបានចាប់ខ្លួន។ យោងតាមការឆ្លើយសារភាព ក្រុមចោរ
ប្លន់នេះ បានស្លៀកពាកក្លែងជាបុគ្គលិកក្រុមហ៊ុន Samsung ក្រោយមកពួកគេបានគ្រប់គ្រងបុគ្គ
លិកមួយចំនួន ដោយបញ្ជាឱ្យដោះថ្មចេញពីទូរស័ព្ទផ្ទាល់ខ្លួន បំណងការពារមិនឱ្យទាក់ទងទៅ
កាន់នគរបាល។
ចំណែកសាក្សីវិញ បានឱ្យដឹងថា បើទោះជាកាន់កាំភ្លើងនៅក្នុងដៃ ប៉ុន្ដែក្រុមចោរប្លន់នេះ គ្រាន់
តែចង់បានផលិតផលសម្រេច ដែលមានតម្លៃ ៣៦លានដុល្លារ នៅក្នុងរថយន្ដតែប៉ុណ្ណោះ គឺពួក
គេ មិនមានបំណងសម្លាប់បុគ្គលិក Samsung នោះទេ។
ភាគីនគរបាល និយាយថា ក្រុមចោរ បានប្លន់រថយន្ដ ដែលដឹកបុគ្គលិក Samsung ក្នុងនោះ ក៏
មានប្រធានបុគ្គលិកម្នាក់ រួចក្រុមចោរ បានជិះរថយន្ដនេះ ចូលទៅក្នុងរោងចក្រ។
ករណីប្លន់នេះ គឺជាភ័ស្ដុតាងមួយ បញ្ជាក់អំពីកម្រិតនៃសុវត្ថិភាពនៅក្នុងប្រទេសប្រេហ្សីល។
ជាងនេះ វាក៏បង្ហាញអំពីសមត្ថភាពរបស់ក្រុមចោរប្លន់ ខណៈដែលប្រទេសនេះ កំពុងដាក់ពង្រាយ
កម្លាំងប្រដាប់អាវុធ យ៉ាងប្រុងប្រយ័ត្ន ដើម្បីរក្សាសុវត្ថិភាព នៅក្នុងពេល World Cup 2014 កំពុង
ប្រារព្ធឡើងនៅទីនេះផងដែរ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Washingtonpost/ ZDNet