អង់គ្លេស៖ តាមការអោយដឹង ពីអ្នកដំណើរជាច្រើន ដែលទៅកំសាន្ដនៅលើឆ្នេរសមុទ្រ
Cornwall បានអោយដឹងថា កាលពីថ្ងៃ អាទិត្យកន្លងទៅនេះ គេបានឃើញត្រីបាឡែន ដ៏
ធំមហិមាមួយ ដេកត្រដាងខ្លួនគួរអោយភ័យខ្លាចបំផុត នៅប្របឆ្នេរសមុទ្រ។
លោក Valiant ជាក្រុមគ្រូពេទ្យ ជួយសង្គ្រោះធនធានសត្វទឹកប្រៃ បានអោយដឹងថា ត្រីបា
ឡែនដ៏ធំមួយនេះ គឺមានជង្ងឺ។ លោកបានបន្ដថា កាលដែលត្រីបាឡែននេះ វាមកដេកបែប
នេះ គឺដោយសារវាឈឺ ពោលគឺវាចាស់ណាស់ហើយ។ តាមការប៉ាន់ស្មានរបស់ក្រុមគ្រូ
ពេទ្យ បានអោយដឹង ត្រីបានឡែនមានអាយុកាលជិត ១០០ ឆ្នាំហើយ។
ក្រុមគ្រូពេទ្រនៃប្រទេសអង់គ្លេសបានអះអាងថា ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមគ្រូពេទ្យ
នឹងខិតខំជួយសង្គ្រោះត្រីបាឡែនដ៏ធំនេះដែរ។ ក្រុមគ្រូពេទ្យបានបន្ដថា ត្រីបាឡែនគឺជាធន
ធានធម្មជាតិ ដ៏មានសារៈសំខាន់មួយ ដែលអាចជួយទាក់ទាញភ្ងៀវទេសចរណ៍បានផងដែរ។
ចងចាំ៖ ការពារ ធនធានធម្មជាតិ គឺការពារជីវិតរបស់អ្នក៕
ដោយ៖ សីហា
ប្រភព៖ Yahoo