អង់គ្លេស៖ តាមការផ្សាយរបស់ទូរទស្សន៍ ITV របស់ប្រទេសអង់គ្លេសកាលពីដើមសប្ដាហ៍
នេះថា នាង Alice Pyne គឺជាក្មេងស្រីដែលទើបមានអាយុ ១៦ ឆ្នាំសោះ តែក្ដីរំពឹងរបស់នាង
ពិតជាខ្ពស់ជាងមនុស្សចាស់ ៥ទៅទៀត។
Aliice ជាក្មេងស្រីម្នា្កក់ដែលកំពុងរៀននៅវិទ្យាល័យមួយ ស្ថិតនៅរដ្ឋ Ulverston ប៉ែកខាងជើង
ឈាងខាងលិចប្រទេសអង់គ្លេស។ បន្ទាប់ពីលោកគ្រូពេទ្យបានប្រាប់នាងថា នាងមានជម្ងឺ
មហារីក Alice ក៏បានក្លាយទៅជាក្មេងស្រីម្នាក់ ដែលចង់តស៊ូក្នុងឆាកជីវិតរបស់នាង ដើម្បី
ទទួលបានជោគជ័យដ៏ធំមួយ ដែលមនុស្សទាំងពួងមិនអាចធ្វើបាន។
សព្វថ្ងៃ បន្ទាប់ពីទៅសាលារៀនជាមួយមិត្ដភ័ក្រជាច្រើនណាស់ Alice បានធ្វើកិច្ចការជាច្រើន
ទៀតដូចជា ជួយកិច្ចការផ្ទះម្ដាយនាង អានសៀវភៅ មើលទូរទស្សន៍ស្ដីអំពី ត្រីបាឡែននិង
ជាពិសេស គឺនាងបានទៅហែលទឹកសម្រាប់សុខភាពនាងផងដែរ។
អ្វីដែលអស្ចារ្យនោះគឺថា នៅក្នុងសាលារៀន Alice បានបង្កើតសមាគមន៍ជួយសង្គ្រោះ
កុមារកំព្រា និងចាស់ជរាផងដែរ។ គោលបំណងទៅថ្ងៃអនាគត Alice ចង់ក្លាយទៅជា គ្រូ
បង្វឹក ត្រីបាឡែន គ្រូបង្វឹកសត្វសុនខ និងជាពិសេស គឺការបន្ដការសិក្សានៅ ចក្រភពកូឡុំប៊ី។
គួរបញ្ចក់ដែរថា ទោះបីជា Alcie មានជម្ងឺដែលមិនអាចព្យាបាលជាក៏ដោយ តែ Alice ពិតជាត
ស៊ូមែន គិតទៅដូចជាគ្រាន់បើជាងអ្នកខ្លះ ដែលសង្សាបែកចិត្ដ ហើយទៅលោតទឹកសម្លាប់ខ្លួន
ដែរ៕