CamNews

កីឡាអន្តរជាតិ 

Messi ប្រកាស​​លា​​ឈប់​​ពី​​ក្រុម​​ជម្រើស​​ជាតិ​​អា​ហ្សង់​​ទីន ក្រោយ​​ចាញ់​ឈី​លី ៤-២ ដោយ​​បាល់​​ប៉េ

(ញូជើស៊ី)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Lionel Messi បានប្រកាសលាឈប់ពីក្រុមជម្រើសជាតិអាហ្សង់ទីនជាផ្លូវការហើយ ក្រោយ​មិន​អាច​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ដែល មាន​រហស្សនាម​ថា «ពពក» លើកពានរង្វាន់ប្រចាំទ្វីបអាមេរិក Copa America 2016 ក្រោយ​ចាញ់​ឈីលី ៤-២ ដោយ​បាល់​ប៉េណាល់​ទី។

សារព័ត៌មាន BBC បានចេញផ្សាយឲ្យដឹងនៅមុននេះថា កីឡាករខ្សែប្រយុទ្ធជួរមុខក្នុងក្លឹបអាជីព FC Barcelona របស់អេស្ប៉ាញ វ័យ២៩ឆ្នាំរូប​នេះ នឹង​មាន​ឈ្មោះ​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន នា​ប្រកួត​លើក​ក្រោយៗ​ទៀត​ឡើយ តែនៅបង្ហាញខ្លួនក្នុងក្លឹបអាជីពដដែល។

Messi បានខកចិត្តជាខ្លាំង ក្រោយពេលមិនអាចជួយឲ្យអាហ្សង់ទីន ឈ្នះពានប្រចាំទ្វីបអាមេរិក Copa America 2016 នៅលើទឹកដីអាមេរិក​បាន ដោយ​បាន​ត្រឹម​តែ​រង​ជើង​ឯក​ប៉ុណ្ណោះ ក្រោយចាញ់ក្រុមជម្រើសជាតិឈីលី ៤-២ ដោយបាល់ ប៉េណាល់ទីនៅវគ្គ​ផ្តាច់​ព្រ័ត្រ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា​នៅ​កម្ពុជា និង​ល្ងាច​ថ្ងៃ​អាទិត្យ​នៅ​សហរដ្​ឋអាមេរិក ដែល​រូប​គេ​ទាត់​បាល់​ប៉េណាល់​ទី មិន​ចូល​១​គ្រាប់ដំបូងផដែរសម្រាប់ក្រុមអាហ្សង់ទីន។

Messi បានថ្លែងយ៉ាងខ្លីថា «សម្រាប់ខ្ញុំ ក្រុមអាហ្សង់ទីននៅពេលនេះគឺបានបញ្ចប់ហើយ ក្រោយពីប្រឹងប្រែងអស់ពីលទ្ធផលហើយនោះ។ ខ្ញុំឈឺ​ណាស់​ដោយ​មិន​អាច​ជួយ​អាហ្សង់ទីន លើកពានដែលមានរយៈ ពេល៤ឆ្នាំម្តងនេះបាន»។

សូមបញ្ជាក់ថា Messi បានចូលលេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនបាន ១១២ប្រកួត តាំងពីឆ្នាំ២០០៥មក ហើយក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នាចុង​ក្រោយ​នេះ Messi បាន​ត្រឹម​ជួយ​ឲ្យ​អាហ្សង់ទីន រងជើងឯកពាន World Cup 2014 ក្រោយចាញ់អាល្លឺម៉ង់, ពាន Copa America 2015 និង​ពាន​រង្វាន់ Copa America 2016 ដោយ​ចាញ់​ឈី​លី​ទាំង​២​ដង​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Messi