ក្លឹបអ្នកមាន Paris Saint Germain (PSG) បានកំពុងតែ សំលឹងមើល និងកក់កីឡាករ ឆ្នើមម្នាក់ របស់ Chelsea ដែលកំពុងតែ នៅសល់កុងត្រា ៣ ឆ្នាំទៀត ឯណោះទើបដាច់ ។
កីឡាករនោះគឺ Oscar កីឡាករសញ្ជាតិ ប្រេស៊ីល ដែលទើបតែ មានវ័យ ២២ ឆ្នាំប៉ុណ្ណោះ ។ Oscar ត្រូវបាន Chelsea ទិញយកមកលេង កាលពីឆ្នាំ ២០១២ ចេញពីក្រុម Internacional ក្នុងតំលៃ ២៥ លានផោន ។ តាំងតែពីទិញមក បានបង្ហាញសមត្ថភាព របស់ខ្លួន យ៉ាងអស្ចារ្យ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំ ចុងក្រោយនេះ មិនអោយទស្សនិកជន ខកបំណងឡើយ ។ ឥលូវនេះ PSG ចង់បាន Oscar ទៅលេងនៅបារាំង ដែលក្រុមបាន កក់ទុកជាមួយ ជាមួយនិង តំលៃ ៤១,៥ លានផោនដែល ៤០ លានគឺជាតំលៃ Oscar និង ១,៥ លានគឺជា ថ្លៃផ្សេងៗទៀត ។
Oscar ត្រូវបានគេ ប៉ាន់ស្មានថា បន្តិចទៀតទៅ នឹងក្លាយទៅជា Frank Lampard ទី ២តែឥលូវនេះ មាន PSG មកបញ្ចុះបញ្ចូល បែបនេះ មិនដឹងថា ក្តីស្រមៃរបស់ អ្នកគាំទ្រ Chelsea ដែលចង់ឃើញ Oscar នៅបន្តទៀត ទៅជា យ៉ាងណានោះទេ ៕