ស្ត្រីវ័យក្មេងម្នាក់ ឈ្មោះ Chantal អាយុ ២១ ឆ្នាំ ជាជនជាតិហូឡង់ បានដាក់ពាក្យប្តឹង Facebook ដោយ សារតែបណ្តាញទំនាក់ទំនងសង្គមយក្សមួយនេះ បានអនុញ្ញាឲ្យគេបង្ហោះ និងដោនឡូតវីដេអូស្រើប ស្រាលរបស់នាង ជាមួយនឹងមិត្តប្រុសរបស់ខ្លួន។
អាន៖ អុញនោះ! iPhone ក៏មានបញ្ហា Error ជាប់ "គាំងស្គ្រីនពណ៌ខៀវ" ដែរ
បច្ចុប្បន្ន Facebook បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការចែករំលែករូបភាពវីដេអួចម្រុះ ធ្វើយ៉ាងណា កុំឲ្យតែរំលោភគោលនយោបាយរបស់ បណ្តាញសង្គមនេះ។ ជាក់ស្តែង បណ្តាគោលនយោបាយទាំង នោះ គឺមិនត្រូវបាន Facebook អនុវត្តពេញលេញឡើយ នៅពេលដែលសមាជិកម្នាក់បានធ្វើការចែក រំលែកវីដេអូសិច ជាមួយមិត្តស្រីរបស់គេបាន។
ស្រ្តីវ័យក្មេងឈ្មោះ Chantal (តួឯកស្រីនៅក្នុងវីដេអូសិច) បានធ្វើការប្តឹង និងស្នើឲ្យ Facebook លុប ចោលរាល់ទិន្នន័យណាដែលពាក់ព័ន្ធនឹងវីដេអូដែលបាននិយាយខាងលើ។
បច្ចុប្បន្ន វីដេអូដែលមានរយះពេលប្រហែលជា ១ម៉ោង ត្រូវបានអ្នកប្រើប្រាស់ Facebook ជាច្រើននាក់ ដោនឡូតទុក។ លទ្ធភាពច្រើនដែលវីដេអូនេះ នឹងត្រូវបានបង្ហោះចែកចាយ នៅលើបណ្តាគេហទំព័រ ដទៃផ្សេងទៀត។
អាន៖ iPhone 6 នៅពេលចង់លក់វិញ ទទួលបានតម្លៃ ជាង iPhone ម៉ូដែលផ្សេងៗទៀត
ដំណើរការប្តឹងផ្តល់នេះ ត្រូវបានតុលាការក្រុង Amsterdam អនុម័ត។ Chantal ក៏បានធ្វើការស្នើសុំឲ្យ អជ្ញាធរ ធ្វើការត្រួតពិនិត្យមើលថា បណ្តាទិន្នន័យវីដេអូរបស់នាង នៅសេសសល់លើម៉ាស៊ីន Server របស់ Facebook ឬក៏អត់? ជាក់ស្តែងការស្នើសុំនេះ នៅមិនទាន់ត្រូវបាន ភាគី Facebook អនុវត្តនោះ ឡើយ។
តុលាការក្រុង Amsterdam បានចេញសេចក្តីសម្រេចថា "បើសិន Facebook និយាយថាទិន្នន័យដែល ពាក់ព័ន្ធទាំងអស់ ត្រូវបានលុបចេញពីម៉ាស៊ីន Server គឺត្រូវតែមានសេចក្តីបញ្ជាក់ពីស្ថាប័នស្រាវជ្រាវ ឯករាជ្យមួយ គឺមិនមែនតាមរយះរបាយការណ៍របស់បណ្តាញសង្គមនេះទេ"។
កាលពីមុន Facebook ក៏ធ្លាប់ត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់ខុសច្បាប់ នូវបណ្តាឯកសារ ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ សម្រាប់គោលដៅជាច្រើន។ បើទោះជាដូច្នេះ ក្រុមហ៊ុននេះ បានធ្វើការបដិសេធ រាល់បណ្តាចោទប្រកាន់ទាំងអស់នោះ៕
អាន៖ ស្មាតហ្វូនប្រើ Chip 10 Core នឹងបង្ហាញខ្លួន នៅខែតុលា ឆ្នាំនេះហើយ
ប្រែសម្រួល៖ ករុណា
ប្រភព៖ Neowin, Vreview