ក្នុងការរៀបចំសំរាប់Olympic 2012 ខាងមុខ ក្រុមអ្នកស្ម័គ្រចិត្តក្នុង"សំលៀកបំពាក់" ដ៏
ចំលែកបំផុតបានទ្រាំទ្រជាមួយអាកាសធាតុ ខ្យល់ ភ្លៀងដើម្បីអំពាវនាវប្រជាជននៅអង់
គ្លេសអោយចូលរួមបរិច្ចាគឈាមប្រកបដោយមនុស្សធម៌។
តាមអ្នកជំនាញសុខាភិបាលបរិមាណឈាមដែលបំរុងទុកនៅអង់គ្លេសត្រូវបានកើនឡើងជាង30%
បើប្រៀបទៅនឹងចំនួនធម្មតាក្នុងរយះពេលប្រារព្ធបុណ្យអនុស្សារីយ៍សំរាប់ម្ចាស់ក្សត្រីយានី
(Queen's Jubilee) និងOlympic នៅវិស្សមកាលនេះ។ ភ្ញៀវទេសចរណ៍ជាច្រើនបានមកប្រមូលផ្តុំ
គ្នានៅLondon ដើម្បីឆ្លើយតបនឹងសំណើរពីសេវាសុខាភិបាល ទន្ទឹមនឹងការកើនសំពាធលើមជ្ឈមណ្ឌល
បំរុងឈាមរបស់ជាតិ។ ជាក់ស្តែងបរិមាណបំរុងឈាមសំរាប់ឈាមប្រភេទ O+ រឺ O- សព្ធថ្ងៃកំពុងស្ថិត
ក្នុងស្ថានភាពខ្វះខាត។