CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple កំពុងតែយក Unimicron ជាដៃគូជំនួស Samsung ដើម្បីផលិតបន្ទះឈីប Ax chip

កាសែតពាណិជ្ជកម្មមួយនៅ តៃវ៉ាន់កំពុងតែរាយការណ៍ថា ក្រុមហ៊ុនApple កំពុងតែផ្លាស់ប្តូរ ការ
បញ្ជាទិញវត្ថុធាតុដើម ពីក្រុមហ៊ុនគូប្រកួតរបស់ខ្លួន Samsung សម្រាប់អង្គធាតុ ARM ទាក់ទងបន្ទះ
ឈីបរបស់ខ្លួន។  ឥឡូវនេះ ក្រុមហ៊ុន Apple អះអាងនឹងបង្វែរធ្វើ ពាណិជ្ជកម្ម រួមគ្នាជាមួយក្រុមហ៊ុន
បច្ចេកវិទ្យា Unimicron Technology Corporation វិញ ដើម្បីផលិត បន្ទះឈីប Ax ។

ក្រុមហ៊ុន Apple និង Samsung បាននឹងកំពុងវាយបកគ្នា ទៅវិញទៅមក នៅក្នុងតុលាការ ជាមួយ
បញ្ហា ទាក់ទងនឹងសំណើរ ចុងក្រោយបង្អស់ របស់ក្រុមហ៊ុនកូរ៉េ សម្រាប់ការហាមឃាត់ ការលក់
ផលិតផល iPhone និង iPad របស់ក្រុមហ៊ុនApple នៅក្នុង សហរដ្ឋអាមេរិក និងអ៊ឺរ៉ុប ដែលបានប្រើ
ប្រាស់ប៉ាតង់ របស់ក្រុមហ៊ុន Samsung ដោយគ្មាន អាជ្ញាប័ណ្ណអនុញ្ញាតិ។ បញ្ហាគឺនៅត្រង់ការប្រើ
ប្រាស់ប៉ាតង់ស្តង់ដារសំខាន់ ទាំងនោះប៉ុណ្ណោះ ហើយបើសិនជា ក្រុមហ៊ុន Apple និងក្រុមហ៊ុន
Samsung មិនអាចស្វែងរក កិច្ចព្រមព្រៀង លើការប្រើប្រាស់ប៉ាតង់នោះទេ តុលាការនឹងសម្រេច
កំណត់តម្លៃត្រូវប្រើប្រាស់ប៉ាតង់ ជាមិនខាន។

អ្នកដឹងហើយថា ក្រុមហ៊ុន Apple នឹងមិនអនុញ្ញាតិឲ្យក្រុមហ៊ុន Unimicron ផលិតផ្នែកសំខាន់ បំផុត
ក្នុងការតំឡើងឧបករណ៍ ដោយគ្មានការធ្វើតេស៍នោះទេ។ ជាលទ្ឋផល ក្រុមហ៊ុន បាន ផលិតបន្ទះ
ឈីប ប្រភេទខាងលើក្នុងទំហំតូចសិន។ យោងតាមសារព័ត៌មាន  China Times បានឲ្យដឹងថាក្រុម
ហ៊ុន Unimicron នឹងបង្កើនចំនួនផលិតផល កាន់តែច្រើន សម្រាប់ ក្រុមហ៊ុនApple នៅក្នុង រោងចក្រ
ផលិតថ្មីរបស់ខ្លួន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: apple Unimicron Ax chip hightech news