CamNews

ផលិតផលថ្មី 

Google Glass គឺជាការច្នៃប្រឌិតល្អបំផុតឆ្នាំ 2012

Google Glass ត្រូវបានទស្សនាវត្តី Time (ទស្សនាវត្តីមួយក្នុងចំណោមទស្សនាវត្តីមួយចំនួនទៀត
ដែលមានកិត្តិស័ព្ទ និងល្បីឈ្មោះបំផុតលើពិភពលោក) ជ្រើសរើសជាឧបករណ៍ដែលមានការច្នៃ
ប្រឌិតល្អបំផុតឆ្នាំ 2012។ ផលិតផលថ្មីនេះ បើតាមការប៉ាន់ស្មាននឹងបង្ហា្ញខ្លួននៅលើទីផ្សារនៅឆ្នាំ
2014 ដែលលក់ក្នុងតំលៃ1500 USD។

Google Project Glass

ឧបករណ៍ខាងលើនេះស្ថិតក្នុងប្រភេទ Project Glass  ជាគំរោងវ៉ែនតាដ៏ឆ្លាតដែល Google កំពុង
ធ្វើការអភិវឌ្ឍ។ ការច្នៃប្រឌិតរបស់ Google ពេលបង្ហាញគំរោងនេះ គឺមានគោលបំណងចង់ធ្វើ
ឲ្យអ្នកប្រើប្រាស់ឆ្លងកាត់គ្រប់បញ្ហាទាំងអស់ក្នុងការរស់នៅប្រចាំថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ
មានភាពងាយស្រួល និងប្រសើរឡើង។ ជាមួយនឹងវ៉ែនតាដ៏ឆ្លាតវៃនេះ អ្នកប្រើប្រាស់អាចធ្វើការ
chat video, ថត និងចែករំលែករូបភាព, លេងអ៊ីនធឺណេត, តាមដានព័ត៌មានទាំងអស់នៅជុំវិញខ្លួន
ដូចជា ព័ត៌មានអាកាសធាតុ រថភ្លើងក្រោមដី ទីតាំងដែលចង់ទៅ បណ្តាញសង្គមនានា..... ដោយ
ផ្ទាល់នៅលើវ៉ែនតានេះតែម្តង។

សូមទស្សនាវីដេអូបង្ហាញណែនាំពី Google Project Glass​ ខាងក្រោមនេះទាំងអស់គ្នា !

ដោយ៖ សិលា
ប្រភព៖ tte


Tags: Time magazine Google Glass best invention in 2012 hightech news