ទាហានអាមេរិក នឹងត្រូវបានបំពាក់ឧបករណ៍ដែលប្រហាក់ប្រហែលនឹង Google Glass ដើម្បីអាច
មានលទ្ធភាពវាស់ប្រវែងគំលាត មើលវីដេអូពីបណ្ដាកាមេរ៉ាសន្ដិសុខ មើលទីតាំងរបស់សត្រូវ។ល។
នៅក្នុងសមរភូមិ មានព័ត៌មានរាប់មិនអស់ដែលទាហានម្នាក់ៗ ត្រូវដឹង ដូចជាទីតាំងរបស់សត្រូវ
ទីតាំងក្រុមរបស់ខ្លួន ផែនទីលំអិតនៃភូមិសាស្ដ្រ ឬអាគារ វីដេអូថតពីកាមេរ៉ាត្រួតពិនិត្យ។ ប៉ុន្ដែ មក
ដល់ពេលនេះ មិនទាន់មានឧបករណ៍ណាមួយដែលអាចផ្ដល់ព័ត៌មានខាងលើនេះ ជាបន្ដបន្ទាប់
សម្រាប់ក្រុមទាហានកំពុងនៅក្នុងសមរភូមិ។
មកដល់បច្ចុប្បន្ន បច្ចេកវិទ្យាដែលប្រើប្រាស់នៅលើ Google Glass នឹងត្រូវបានបំពាក់នៅលើមួក
សម្រាប់ជាឧបករណ៍ជំនួយដ៏អស្ចារ្យ ដើម្បីប្រែក្លាយទាហានអាមេរិក ទៅជា “កំពូលទាហាន” នៅ
ក្នុងសមរភូមិ។
Q-Warrior គឺជាឧបករណ៍បែបនេះ។ ឧបករណ៍ដែលត្រូវបានអភិវឌ្ឍដោយជនជាតិអង់គ្លេសនេះ
ជួយឱ្យក្រុមទាហាន អាចប្រមូលព័ត៌មានក្នុងសមរភូមិ បានភ្លាមៗ។
ឧបករណ៍ Q-Warrior មានសមត្ថភាពបង្ហាញនូវទីតាំងយ៉ាងជាក់លាក់ របស់ទាហានក្រុមខ្លួនឯង
នៅលើរ៉ាដា បង្ហាញអំពីផែនទីភូមិសាស្ដ្រ ឬប្លង់របស់អាគារ តាមបែប 3D និងបញ្ចាំងរូបភាពពី
បណ្ដាឧបករណ៍ត្រួតពិនិត្យ នៅលើសមរភូមិ។ ក្រៅពីនេះ Q-Warrior ក៏មានមុខងារដទៃដូចជា
ហៅជំនួយកាំភ្លើងធំពីចម្ងាយ។ល។ សមត្ថភាពខាងលើ ធ្វើឱ្យគេស្រមៃដូចជា ទាហាន កំពុង
សម្ដែងជាតួអង្គក្នុងហ្គេម Half Life ដែលធ្លាប់ល្បីឈ្មោះមួយរយៈពេល។
អំពីផ្នែកបច្ចេកវិទ្យា គេពិតជាអាចបង្កើតបាននូវមួកវ៉ែនតាឆ្លាតវៃ ដែលមានមុខងារដូចខាងលើ។
ប៉ុន្ដែ ប្រការដែលនាំឱ្យក្រុមអ្នកវិទ្យាសាស្ដ្រព្រួយបារម្ភ នោះគឺថា ទិន្នន័យ អាចនឹងរអាក់រអួល ឬ
ត្រូវសត្រូវហែកចូល និងលួចយកព័ត៌មាន។
ដូច្នេះ ក្រុមអ្នកវិទ្យាសាស្រ្ដ ដែលអភិវឌ្ឍ Q-Warrior ត្រូវដោះស្រាយបញ្ហាធំ គឺបង្កើតប្រព័ន្ធមួយ
ដែលធានាបាននូវសុវត្ថិភាព និងភាពងាយស្រួលដល់ការប្រើប្រាស់របស់ទាហាន រាប់ពាន់ រាប់
ម៉ឺននាក់។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Gizmag/Gen