Google ទើបបានសហការណ៍ជាមួយក្រុមហ៊ុនផលិតវ៉ែនតា Luxottica ដើម្បីបំពាក់បច្ចេកវិទ្យារ
បស់ Google Glass ទៅលើវ៉ែនតាម៉ូដែល ដូចជា Ray-Ban និង Oakley។
Google បានប្រកាសថា ខ្លួនកំពុងសហការណ៍ជាមួយ Luxottica (ក្រុមហ៊ុនផលិតវ៉ែនតា ធំបំផុត
របស់អ៊ីតាលី) ដើម្បីរចនា និងផលិតបណ្ដាវ៉ែនតាម៉ូដែលស្រស់ស្អាត ដែលនឹងបំពាក់បច្ចេកវិទ្យា
Google Glass ។ Luxottica គឺជាក្រុមហ៊ុនផលិតវ៉ែនតា ធំបំផុតក្នុងពិភពលោក ដោយកំពុងកាន់
កាប់ចំណែកទីផ្សារ ចំនួន ១២,៤% និងគ្រប់គ្រងម៉ាកវ៉ែនតាដ៏ល្បីឈ្មោះ គឺ Ray-Ban និង Oakley។
ដំបូង ផលិតផលនេះ នឹងវាយលុកទីផ្សារអាមេរិក ដោយផ្ដោតទៅលើម៉ាក Ray-Ban និង Oakley ។
Luxottica ក៏បានប្រកាសថា បណ្ដាផលិតផលដំបូង នឹងមានបំពាក់បច្ចេកវិទ្យាជាន់ខ្ពស់ និងមានរូប
រាងស្រស់ស្អាត នាំមកនូវភាពជាអ្នកនិយមម៉ូដែល ដល់អ្នកប្រើប្រាស់។ វ៉ែនតាម៉ូដែលបច្ចេកវិទ្យានេះ
ក៏នឹងមានគុណភាពខ្ពស់បំផុត។
មកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា វ៉ែនតាមទំនើបនេះ នឹងបង្ហាញខ្លួនក្នុងទីផ្សារ នៅពេល
ណានៅឡើយ ប៉ុន្ដែ នៅពេលមានការសហការណ៍ រវាងក្រុមហ៊ុនយក្សបែបនេះ គេជឿថា ផលិតនេះ
នឹងបង្ហាញខ្លួន នៅពេលឆាប់ៗខាងមុខ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ cnet /Gen